ភ្នំពេញ៖ ខ្សែបម្រើការពាររបស់ក្លិបព្រះខ័នរាជស្វាយរៀង សំអឿន ពិដោរ បង្ហោះសារ ភ្ជាប់ជាមួយរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ ពិតជាធ្វើឲ្យ កីឡាការិនីហែលទឹក ហែមថុន វិទីនី រំភើបចិត្តមិនស្ទើរទេ ហើយថែមទាំងទទួលបានការសាទរពីមហាជន និងអ្នកគាំទ្រថែមទៀត។

សំអឿន ពិដោរ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «បងគ្មានសំភារះនិយមដូចគេទេអូន បងមានត្រឹមតែម៉ូតូស្មោះស្នេហ៏មួយនេះទេសំរាប់ដឹកអូនដោយស្នាមញញឹម ត្រូវចាំថាទឹកលុយវាមិនអាចថិតថេរដូចទឹកចិត្តទេ»

គួរបញ្ជាក់ឲ្យដឹងថា កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បានប្រកាសពីទំនាក់ទំនងស្នេហា និងដំណឹងភ្ជាប់ពាក្យជាមួយ កីឡាការិនីហែលទឹក ហែមថុន វិទីនី កាលពីថ្ងៃអាទិត្យកន្លងទៅ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបាត់មន្ទិលសង្ស័យ និងមានការភ្ញាក់ផ្អើល មិនតែប៉ុណ្ណោះ ពួកគេទាំងពីរ ក៏ទទួលបាន ការជូនពរ និងការអបអរសាទរពីសំណាក់អ្នកគាំទ្រផងដែរ។ 

សំអឿន ពិដោរ បង្ហោះសារ ភ្ជាប់ជាមួយរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ ពិតជាធ្វើឲ្យ កីឡាការិនីហែលទឹក ហែមថុន វិទីនី រំភើបចិត្តមិនស្ទើរ
កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះ បានប្រកាសពីទំនាក់ទំនងស្នេហា និងដំណឹងភ្ជាប់ពាក្យជាមួយ កីឡាការិនីហែលទឹក ហែមថុន វិទីនី

ដោយឡែក ក្រឡេកមកមើល អត្តពលិកហែលទឹក ដែលជាម្ចាស់មេដាយមាសកីឡាជាតិ ហែមថុន វិទីនី វិញម្តង ដោយកាលពីម្សិលមិញនេះ ក៏បានបង្ហោះសារមួយរៀបរាប់ពីជីវិតជាកីឡាការិនីហែលទឹកផងដែរ ក្នុងនោះ នាងបានបញ្ជាក់ថា អ្នកគាំទ្រស្គាល់រូបនាងក៏ដោយសារតែអាជីពហែលទឹកនេះដែរ។

វិទីនី បានបញ្ជាក់យ៉ាងលម្អិតថា «គ្មានអ្នកណាស្រលាញ់មនុស្សស្រីស្មាបើក សាច់ដុំធំទេ តែដឹងអត់ថា ហាត់ទំរាំបានប៉ុណ្ណឹងជិត20ឆ្នាំហីយ តែខ្ញុំមិនដែរគិតថាស្តាយក្រោយជាមួយហ្នឹងការជ្រើសរើសមួយនេះទេ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំក៏ដោយសារតែវា» ៕ 

ម្ចាស់មេដាយមាសកីឡាជាតិ ហែមថុន វិទីនី
នាងបានបញ្ជាក់ថា អ្នកគាំទ្រស្គាល់រូបនាងក៏ដោយសារតែអាជីពហែលទឹកនេះ
ហែមថុន វិទីនី បង្ហោះសារមួយរៀបរាប់ពីជីវិតជាកីឡាការិនីហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]