ភ្នំពេញ៖ នៅក្នុងឱកាសរីករាយអបអរសាទរ «ទិវាកុមារអន្តរជាតិ១មិថុនា» ក្នុងឆ្នាំ២០១៧នេះ តារាសម្តែងស្រីល្បីល្បាញ ពូកែក្រមិចក្រមើមអ្នកនាង សុខ សោម៉ាវត្តី បានចំណាយពេលវេលា នៅជាមួយកូនស្រីជាទីស្រលាញ់តែមួយគត់របស់ខ្លួនយ៉ាងមានក្តីសុខ។

ទោះបីជាមានការងារសិល្បៈ កំពុងតែមានការជាប់រវល់ស្ទើរដកខ្លួនមិនរួចយ៉ាងណាក្តី ក៏អ្នកនាង សុខ សោម៉ាវត្តី​​ បានលះបង់ពេលវេលា ដើម្បីនាំកូនស្រីខ្លួនដើរលេងកម្សាន្ត និងញ៉ាំរបស់ឆ្ងាញ់ៗដែរ នៅក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាករយៈពេលមួយថ្ងៃនេះ។

ជាក់ស្តែងកាលពីម្សិលមិញនេះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អ្នកនាង សុខ សោម៉ាវត្តី បានផុសរូបភាពនាំកូនស្រីទៅញ៉ាំអាហារនៅខាងក្រៅ ព្រមទាំងប្រាប់ដូច្នេះថា៖ 

«Happy children's day ... ចំណាយពេលកន្លះថ្ងៃជាមួយគាត់ ចង់ប្រាប់ថា វិលមុខខ្លាំង ព្រោះរពិសហើយនិយាយច្រើនណាស់ តែក៏មានក្ដីសុខ .... ma jasmine ma lymtics»

ពិតជាគួរឱ្យសរសើរណាស់ នេះហើយទឹកចិត្តម្តាយ ទោះជារវល់យ៉ាងណាក៏មិនភ្លេចផ្តល់សុភមង្គលឱ្យកូនស្រីជាទីស្រលាញ់របស់ខ្លួនដែរ៕

ទស្សនាកម្រងរូបភាពអ្នកនាង សោម៉ាវត្តី និងកូនស្រី ចាស្មីន ដូចខាងក្រោមនេះ៖   

រូបភាព៖ ទឹកចិត្តម្តាយ ទោះជារវល់យ៉ាងណា ក៏មិនភ្លេចផ្តល់សុភមង្គលឱ្យកូនស្រីជាទីស្រលាញ់
រូបភាព៖ តារាសម្តែងស្រីល្បីល្បាញ ពូកែក្រមិចក្រមើមអ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី
រូបភាព៖ តារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី
រូបភាព៖ កូនស្រីតារាសម្តែង សុខ សោម៉ាវត្តី
រូបភាព៖ កូនស្រីជាទីស្រលាញ់របស់ តារាស្រី សុខ សោម៉ាវត្តី
រូបភាព៖ អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី