(ភ្នំពេញ)៖ បន្ទាប់ពីក្រុមបឹងកេត បានទម្លាក់ក្រុមខ្លាំងសិង្ហបុរី Warriors FC ដោយលទ្ធផល ៤-១ កាលពីដើមសប្ដាហ៍កន្លងទៅហើយនោះ កាលពីយប់មិញនេះ ក្រុមបាល់ទាត់តំណាងកម្ពុជាមួយក្រុមទៀត គឺក្រុមណាហ្គាវើល បានយកឈ្នះលើក្រុម Balestier Khalsa របស់សិង្ហបុរីដូចគ្នា ដើម្បីបន្ដដំណើរទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ RHB Singapore Cup 2017 ។

សម្រាប់កីឡាកររកបានគ្រាប់បាល់ជួយក្រុមណាហ្គាវើល បន្ដដំណើរទៅវគ្គ ១/៤ នេះ រួមមានកីឡាករ Kelechi រកបាន ២គ្រាប់, កីឡាករ Kipson ១គ្រាប់ និងកីឡាករ សុះ ស៊ូហាណា ១គ្រាប់ ។ ចំណែកគ្រាប់បាល់វាយបកពីក្រុមម្ចាស់ផ្ទះ Balestier Khalsa ក្នុងនោះធ្វើសម្រេចដោយកីឡាករ Hazzuwan ២គ្រាប់ម្នាក់ឯង និងកីឡាករ Raihan Makes ១គ្រាប់ ។

ប៉ុន្ដែយ៉ាងណាក្រុមណាហ្គាវើល នៅមិនទាន់ដឹងពីសមាសភាពគូប្រជែងនៅវគ្គ ៨ក្រុមចុងក្រោយ ដូចក្រុមបឹងកេតដែរ ខណៈការប្រកួតជម្រុះបឋម គឺនៅសល់ ២ប្រកួតទៀត ដែលជំនួបរវាងក្រុមម្ចាស់ផ្ទះសិង្ហបុរី ២ក្រុម ជាមួយក្រុមតំណាងហ្វីលីពីន ២ក្រុម ។ ដូច្នេះក្រោយបញ្ចប់ការប្រកួតជម្រុះនេះ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដែលរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងបង្ហាញពីគូប្រជែងរបស់ក្រុមតំណាងប្រទេសកម្ពុជាទាំង ២ក្រុមខាងលើ ៕

ក្រុមបាល់ទាត់តំណាងកម្ពុជាមួយក្រុមទៀត គឺក្រុមណាហ្គាវើល បានយកឈ្នះលើក្រុម Balestier Khalsa របស់សិង្ហបុរី
ក្រុមណាហ្គាវើល បន្ដដំណើរទៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ RHB Singapore Cup 2017
ក្រោយបញ្ចប់ការប្រកួតជម្រុះនេះ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដែលរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងបង្ហាញពីគូប្រជែងរបស់ក្រុមតំណាងប្រទេសកម្ពុជាទាំង ២ក្រុមខាងលើ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]