(ភ្នំពេញ)៖ តារាសម្តែងនិងជាពិធីការិនីស្រីវ័យក្មេងរូបស្រស់ កញ្ញា សោម ស្រីនាថ ពេលនេះហាក់កំពុងបាក់កម្លាំងទឹកចិត្តយ៉ាងខ្លាំង ព្រោះអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ត្រូវបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺមហារីក និងត្រូវបានរីករាលដល់ចូលដល់ខួរក្បាល ដែលជាបន្ទុកដ៏ធំធេងមួយសម្រាប់នាង ត្រូវដោះស្រាយ។

បើតាមការបញ្ជាក់ឲ្យដឹង ពីសំណាក់តារាស្រីកញ្ញា សោម ស្រីនាថ បានប្រាប់ Khmertalking ថា ពេលនេះនាងកំពុងតែមានទុក្ខព្រួយ ក្នុងគ្រួសារ ខណៈអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ត្រូវធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរ៉ុស្សី។ ម្យ៉ាងទៀតនាងក៏មានអារម្មណ៍ បាក់ទឹកចិត្ត និងអស់សង្ឃឹមផងដែរក្រោយពីទទួលបានដំណឹង ពីក្រុមគ្រូពេទ្យថា ជំងឺមហារីកម្តាយរបស់នាង បានឆ្លងចូលដល់ខួរក្បាលទៅហើយ។

បង្ហោះភ្ជាប់ជាមួយរូបភាព និងពាក្យថ្លែងអំណរគុណ ដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមកញ្ញា សោម ស្រីនាថ បានសរសេរថា «នាងខ្ញុំ សូមអរគុណខ្លាំងណាស់ ដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានផ្តល់ថវិកាជូនម៉ែនាងខ្ញុំ១០០ដុល្លារ ហើយក៏សូមអរគុណដល់លោកពូអ្នកមីង បងប្រុស បងស្រី និងមិត្តភក្តិទាំងអស់ ដែលតែងតែផ្តល់កំលាំងចិត្តដល់ខ្ញុំ!»

ជាមួយគ្នានេះដែរ តារាស្រីរូបស្រស់កញ្ញា សោម ស្រីនាថ បានបង្ហាញពីអារម្មណ៍ ហាក់អស់សង្ឃឹមថា «ពេលនេះខ្ញុំពិតជាពិបាក និងខ្លោចចិត្តបំផុត ព្រោះខ្ញុំអាចនឹងបាត់បង់មនុស្ស ដែលខ្ញុំស្រឡាញ់ស្មើជីវិត ព្រោះពេទ្យថា ជំងឺម៉ែរាលដល់ខួរក្បាលហើយ និងជាមហារីកដំណាក់កាលចុងក្រោយ ទៀតផង!»

សោម ស្រីនាថ កំពុងតែមានទុក្ខព្រួយ ក្នុងគ្រួសារ ខណៈអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ត្រូវធ្លាក់ខ្លួនឈឺចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យរ៉ុស្សី
ម្តាយ សោម ស្រីនាថ ត្រូវបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺមហារីក និងត្រូវបានរីករាលដល់ចូលដល់ខួរក្បាល
ក្រុមគ្រូពេទ្យថា ជំងឺមហារីកម្តាយរបស់នាង បានឆ្លងចូលដល់ខួរក្បាលទៅហើយ
សោម ស្រីនាថ មានអារម្មណ៍ បាក់ទឹកចិត្ត និងអស់សង្ឃឹមផងដែរក្រោយពីទទួលបានដំណឹងនេះ
តារាសម្តែងនិងជាពិធីការិនីស្រីវ័យក្មេងរូបស្រស់ កញ្ញា សោម ស្រីនាថ និងម្តាយ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោម ស្រីនាថ