ភ្នំពេញ៖ ខ្សែការពាររបស់ក្លិបបឹងកេត ទូច បញ្ចរ៉ុង ត្រូវខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យជាទឹកប្រាក់១លានរៀល និងមិនឲ្យចូលរួមប្រកួតរយៈពេល៨ខែ ពេលនេះត្រូវបាន តារាសិល្បៈមួយរូប ដែលជាពិធីការិនី បញ្ចេញប្រតិកម្មចំពោះបញ្ហានេះ។

ជារឿងមួយនឹកស្មានមិនដល់ កញ្ញា ជីជី ដែលជាពិធីការិនីស្រស់ស្អាតសោភា បានបញ្ចេញប្រតិកម្ម ពាក់ព័ន្ធនឹងការដាក់ពិន័យនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ប្រហែលជាខ្ញុំជាពិធីការនីមើលទៅ បានជាមិនយល់ពីវិន័យនិងគោលការណ៍កីឡាករច្បាស់ ប៉ុន្តែដូចជាហួសហេតុពេកហើយព្យួរមិនអោយទាត់រយះពេល៨ខែ បើគិតពីកំហុសវាអាចជាកំហុសតិចតួច ព្រោះតែស្រលាញ់កីឡានិងស្រលាញ់ក្រុមរបស់ខ្លួន ចុះបើបកទៅគិតវិញមុននិងមានថ្ងៃនេះតើគាត់ខំប្រឹងប្រែងតស៊ូហ្វឹកហាត់យ៉ាងណាខ្លះ? មិនដែលមានអ្នកណាចង់បំផ្លាញខ្លួនឯងបែបនេះទេ»

ជីជី បានបន្តទៀតថា «ចំពោះខ្ញុំគិតថាវាជាកំហុសអចេតនាច្រើនជាង សង្ឃឹមថានិងមានដំណោះស្រាយដែលល្អ យើងជាខ្មែរដូចគ្នាទេ វិស័យកីឡាកំពុងមានសន្ទុះពីប្រជាពលរដ្ឋខ្មែរសុំកុំជាន់ពន្លិចគាត់បែបនឹងអី»

គួររំលឹកផងដែរថា ការដាក់ពិន័យទៅលើ ខ្សែការពារ ទូច បញ្ចរ៉ុង ដល់ទៅ៨ខែនេះ ដោយសារតែកីឡាកររូបនេះ បានបង្កហិង្សាទៅលើអាជ្ញាកណ្តាល អំឡុងពេលការប្រកួតដែល បឹងកេត ចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន៕ 

កញ្ញា ជីជី ដែលជាពិធីការិនីស្រស់ស្អាតសោភា បានបញ្ចេញប្រតិកម្ម ពាក់ព័ន្ធនឹងការដាក់ពិន័យនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក
កញ្ញា ជីជី
ខ្សែការពាររបស់ក្លិបបឹងកេត ទូច បញ្ចរ៉ុង ត្រូវខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យជាទឹកប្រាក់១លានរៀល និងមិនឲ្យចូលរួមប្រកួតរយៈពេល៨ខែ
កីឡាករ ទូច បញ្ចរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី