ជប៉ុន៖ យោងតាមទំព័រហ្វេសប៊ុករបស់ Fujieda MYFC KHMER បានឲ្យដឹងថា ការហ្វឹកហាត់របស់ក្រុម Fujieda ដែលលេងក្នុងលីកលំដាប់ទី៣នៅជប៉ុន បានចាប់ផ្តើមហ្វឹកហាត់វិញហើយ ក្រោយពីសម្រាកបានមួយថ្ងៃ។

ក្នុងនោះកីឡាករវ័យក្មេងរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក៏បានចូលហាត់ដូចរាល់ដងផងដែរ ហើយអ្វីដែលពិសេសនោះ គឺខ្សែប្រយុទ្ធរូបនេះ មានសភាពហ្វឹកហាត់ខ្លាំងជាងមុន ព្រោះគេចង់បានឱកាសបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។

ចាន់ វឌ្ឍនាកា អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត មិនទាន់បានបង្ហាញខ្លួនជាផ្លូវការលើកដំបូងឲ្យក្លិប Fujieda MYFC នៅឡើយទេ ផ្ទុយទៅវិញ កីឡាកររូបនេះ ធ្លាប់បានចូលលេងឲ្យក្រុម ប៉ុន្តែគ្រាន់តែការប្រកួតលក្ខណៈមិត្តភាព។

បើទោះជាមិនទាន់បានចូលប្រកួតជាផ្លូវការក៏ដោយ ចាន់ វឌ្ឍនាកា ធ្លាប់បានផ្តាំទៅទស្សនិកជនថា «អាចទេបើជឿជាក់លើខ្ញុំ ជឿជាក់លើខ្ញុំ ខ្ញុំនឹងខំប្រឹងមិនអោយអ្នកអស់សង្ឃឹមលើខ្ញុំឡើយ កុំអន្ទះសារការពិតខ្ញុំអន្ទះសារជាងអ្នណាអ្នកណាទៅទៀត តែខ្ញុំនៅតែជឿជាក់លើខ្លួនឯងថាការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំនឹងអស្ចារ អរគុណអ្នកគ្រប់គ្នាដែលជួយខ្ញុំនឹងលើកទឹកចិត្តខ្ញុំ» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]