អាមេរិក៖ កាលពីយប់មិញប៉ូលិសនៅក្នុងទីក្រុង Jupiter រដ្ឋផ្លរីដា បានឃាត់ខ្លួនកំពូលកីឡាករវាយកូនហ្គោល លោក ថៃហ្គឺ វូដ ក្រោយគេបានរកឃើញថាគាត់ ដេកលក់នៅក្នុងរថយន្ដកណ្ដាលផ្លូវ ជាមួយនឹងអាការស្រវឹង។

ជាមួយគ្នានេះផងដែរ  ប៉ូលិសបានបញ្ចេញវីដេអូស្ដីពីសកម្មភាពធ្វើតេស្ដរកជាតិស្រវឹងលើកីឡាកររូបនេះ។  តាមរយៈវីដេអូរយៈពេលជាង ៩៨នាទីនេះ គេបានមើលឃើញ គាត់ត្រូវបានប៉ូលិសសួរចម្លើយ  តម្រូវឲ្យដោះស្បែកជើង  និងដើរទៅមុខឲ្យត្រង់។ លោក ថៃហ្គឺ វូដ បានព្យាយាមធ្វើតាម ប៉ុន្ដែបរាជ័យចំនួន ៤ដង។   លើសពីនេះទៅទៀតប៉ូលិសបានសង្ស័យថា កីឡាករវាយកូនហ្គោលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសារបានរកឃើញថា រថយន្ដ Mercedes Benz តម្លៃជាង ២សែនដុល្លាររបស់គាត់ មានការប៉ះទង្គិចផ្នែកខាងមុខ និងបែកកង់ទាំង២ខ្ទេច។

តបនឹងសំនួររបស់ប៉ូលិស ថៃហ្គឺ វូដ បាននិយាយថាគាត់ចង់ធ្វើដំណើរទៅកាន់ទីក្រុង អរ៉េន ប៉ុន្ដែឥលូវនេះគាត់ ពិតជាមិនបានដឹងថាខ្លួនគាត់កំពុងនៅទីណាទេ តែគាត់បាននិយាយថាគាត់បានបើកឡានមកពីរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីទៅលេងកូនហ្គោលនៅទីនោះរួច។

គួរបញ្ជាក់ផងដែរថា ថៃហ្គឺ វូដ ត្រូវបានគេចាត់ទុកថា គឺជាកំពូលកីឡាករវាយកូនហ្គោលដ៏ជោគជ័យបំផុតមួយរូបនៅលើពិភពលោក  ប៉ុន្ដែនៅក្នុងរយៈពេល ជិតមួយទសវត្សចុងក្រោយនេះ កីឡាករសញ្ជាតិអាមេរិកវ័យ ៤១ឆ្នាំរូបនេះ បានរងរបួសខ្នងរ៉ាំរ៉ៃ ធ្វើឲ្យគាត់បាត់បង់ការប្រកួតអស់ជាច្រើន ហើយពានរង្វាន់ធំចុងក្រោយដែលកីឡាកររូបនេះបានឈ្នះគឺ PGA Championship នៅក្នុងឆ្នាំ ២០១៧៕

កាលពីយប់មិញប៉ូលិសនៅក្នុងទីក្រុង Jupiter រដ្ឋផ្លរីដា បានឃាត់ខ្លួនកំពូលកីឡាករវាយកូនហ្គោល លោក ថៃហ្គឺ វូដ ក្រោយគេបានរកឃើញថាគាត់ ដេកលក់នៅក្នុងរថយន្ដកណ្ដាលផ្លូវ ជាមួយនឹងអាការស្រវឹង

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]