បរទេស៖ នៅទីបំផុត លោក Andy Rubin ដែលទូទៅត្រូវបានគេស្គាល់ថាជាស្ថាបនិក Andriod ដែលជាប្រព័ន្ធប្រតិបត្តិការកំពុងមាននៅលើទូរសព្ទស្មាតហ្វូនរាប់ពាន់លានគ្រឿងជុំវិញពិភពលោក  បានប្រកាសជាផ្លូវការថា កំពូលស្មាតហ្វូនដំបូងបំផុតដែលផលិតដោយក្រុមហ៊ុនលោកផ្ទាល់  នឹងមានវត្ដមាននៅលើទីផ្សារ មិនដល់ ៣០ថ្ងៃខាងមុខនេះទៀតទេ។ 

កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Android នេះត្រូវបានលោក Andy Rubin ឲ្យឈ្មោះថា Essential Phone  មើលទៅមានភាពលេចធ្លោប្លែកពីស្មាតហ្វូនដទៃទៀតដែលកំពុងមានវត្ដមាននៅលើទីផ្សារបច្ចុប្បន្ន។  អេក្រង់របស់កំពូលស្មាតហ្វូននេះនឹងត្រូវបំពាក់ដោយកញ្ចក់ប្រភេទ Corning Gorilla Glass  ជំនាន់ទី៥   មានសមត្ថភាពអាចបង្ហាញរូបភាពបានក្នុងកំរិត Quad HD 1312 x 2560  ដែលផ្ទៃអេក្រង់ទាំងមូលមានទំហំ 5,71អ៊ីញ លាតសន្ធឹងស្ទើរតែពេញតួខ្លួនរបស់ទូរសព្ទទៅហើយ។ 

បន្ថែមលើនេះទៅទៀត ក្រុមហ៊ុនមួយនេះក៏បានបញ្ជាក់ថា ស្មាតហ្វូនកំពូលរបស់ខ្លួនមួយនេះនឹងអាចតភ្ជាប់ជាមួយនឹងឧបករណ៍ទំនើបផ្សេងៗបានផងដែរ  ជាក់ស្ដែងដូចជាកាមេរ៉ា  ៣៦០ដឺក្រេ  ​ដ៏ពេញនិយមដែលកំពុងមានវត្ដមាននៅលើទីផ្សារស្រាប់។ 

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុយយក្សដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុនមេ Google ចាប់តាំងពីឆ្នាំ ២០០៨ នេះ ក៏បានបើកឲ្យមានការកុម៉្មង់ចាប់ពីពេលនេះផងដែរ ដែលមានតម្លៃចាប់ពី ៦៩៩ដុល្លារអាមេរិកឡើងទៅ។

លក្ខណៈសម្បត្ដិទូទៅរបស់ Essential Phone មាន៖

-អេក្រង់ 5,71អ៊ីញ កំរិតបង្ហាញរូបភាព Quad HD 1312 x 2560 ទម្ងន់ ១៨៥ក្រាម

-ប្រតិបត្ដិការ Android OS 7.1

-កាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 13MP និងការមេរ៉ាមុខទំហំ 8MP

-ស៊ីភីយូ (CPU) Snapdragon 835

-អង្គផ្ទុកទិន្នន័យទំហំ 128GB និងមានរ៉េម (RAM) ទំហំ 4GB

-ថ្មទំហំ 3040 mAh និងប្រើ USB ប្រភេទ C ជាមួយបច្ចេកវិទ្យាសាកថ្មលឿន

ប្រភព៖ CNBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]