ស្វាយរៀង៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup 2017 វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ បានប្រព្រឹត្តធ្វើឡើងកាលពីយប់មិញ ដោយ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលជ័យជំនះ ទៅលើក្រុមបាល់ទាត់មកពីខេត្តកំពត ក្នុងលទ្ធផលយ៉ាងច្រើនសន្ធឹក ៨ ទល់នឹង ០ ។

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់ទម្រង់លេង ៤-១-៤-១ ក្នុងការប្រកួតកាលពីយប់មិញ ដោយក្នុងនោះគេសង្កេតឃើញ កីឡាករ សំអឿន ពិដោរ បានវិលចូលទីលានប្រកួតវិញ ក្រោយពីខកខាន ដោយសាររបួសអស់ជាច្រើនខែ។

គិតត្រឹមតង់ទីមួយ ព្រះខ័នរាជស្វាយរៀង នាំមុខមុន៥គ្រាប់ ដោយក្នុងនោះ ប្រាក់ មុន្នីឧត្តម រកបាន៤គ្រាប់ម្នាក់ឯង និង សុក សំណាង មួយគ្រាប់។ ចូលដល់តង់ទី២ កីឡាករ ទាំងពីរនាក់នេះដដែល ជាអ្នករកគ្រាប់បាល់បន្ថែមបាន៣គ្រាប់ទៀត ដោយធ្វើឡើងដោយ កីឡាករ ប្រាក់ មុន្នីឧត្តម មួយគ្រាប់ (៥គ្រាប់ក្នុងមួយប្រកួត) និង សុក សំណាង ២គ្រាប់ទៀត ( សរុប Hatrick) ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀង ៨ ក្រុមបាល់ទាត់កំពត ០ ។

ចំពោះលទ្ធផល៣គូផ្សេងទៀត នៃពានរង្វាន់ Hun Sen Cup 2017 គឺ

ភ្នំពេញក្រោន ឈ្នះ ក្រុមយុវជនសាលាបាល់ទាត់កម្ពុជា ៦-០

អាស៊ីអឺរ៉ុប ឈ្នះគីរីវង់សុខសែនជ័យ ២-០

អគ្គស្នងកាដ្ឋាននគរបាលជាតិ ឈ្នះ សូលទីឡូអង្គរ ៤-១ ៕ 

ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលជ័យជំនះ ទៅលើក្រុមបាល់ទាត់មកពីខេត្តកំពត ក្នុងលទ្ធផលយ៉ាងច្រើនសន្ធឹក ៨ ទល់នឹង ០
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រើប្រាស់ទម្រង់លេង ៤-១-៤-១ ក្នុងការប្រកួតកាលពីយប់មិញ
ប្រាក់ មុន្នីឧត្តម ស៊ុត៥គ្រាប់ម្នាក់ឯង
សំអឿន ពិដោរ ជាពីរបួសចូលលេងវិញ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]