កេនយ៉ា៖ លោក Ibrahim Mukunga Wachira អាយុ ២៧ឆ្នាំ ជាអ្នករត់ម៉ារ៉ាតុងមកពីប្រទេសកេនយ៉ា បានក្លាយជាមនុស្សដ៏ល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងតំបន់ Baltic ប្រទេស Estonia បន្ទាប់ពីលោកបានឈ្នះការប្រកួត រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង Tartu Half-Marathon លើកទី៣៥។
លោក Ibrahim បានឈ្នះការប្រកួតនេះ ដោយរត់ក្នុងរយៈចម្ងាយ ២៣គីឡូម៉ែត្រ ដោយពាក់តែស្រោមជើងមួយគូប៉ុណ្ណោះ។ ប៉ុន្តែវាថែមទាំងបានបង្កើតកំណត់ត្រាល្បឿនថ្មីមួយទៀតផង សម្រាប់ការរត់ដែលមិនមានពាក់ស្បែកជើងនេះ ដែលជារឿងមួយដ៏អស្ចារ្យសម្រាប់ការប្រកួតកីឡា និងការរត់ដ៏ពិសេសមួយ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Ibrahim មិនមានគម្រោងរត់ប្រណាំងក្នុងកម្មវិធី Tartu Half-Marathon ដោយពាក់តែស្រោមជើងនោះទេ។ លោកបានទៅដល់ចំណុចរត់ប្រណាំងជាមួយនឹងស្បែកជើងរបស់លោក ប៉ុន្តែលោកបានប្រគល់វាទៅឲ្យមនុស្សម្នាក់ ដើម្បីទុកដាក់ឲ្យមានសុវត្ថិភាព ហើយរកវាមកពាក់វិញមិនទាន់នៅពេលសម្លេងកញ្ចែរចាប់ផ្តើមបានបន្លឺឡើង។
លោក Ibrahim បានប្រាប់ពីបញ្ហានេះទៅកាន់ក្រុមអ្នករៀបចំការប្រកួតដែរ ហើយពួកគេក៏បានព្យាយាមជួយគាត់ ដោយស្រែកអំពាវនាវដល់សាធារណជនឲ្យជួយផ្តល់ស្បែកជើងដែលមានទំហំ ប៉ុនជើងរបស់លោក Ibrahim ប៉ុន្តែគ្មាននរណាម្នាក់ចេញមកជួយឡើយ។ ដូច្នេះហើយអត្តពលិកកេនយ៉ា រូបនេះមានជម្រើស ២ដែលត្រូវធ្វើ ដោយទី១ បោះបង់ការប្រកួត និងទី២ គឺរត់ដោយពាក់តែស្រោមជើងទទេរ ហើយវាគឺជាជម្រើសដែលលោកបានជ្រើសរើស។
លោក Ibrahim បានថ្លែងថា “នៅពេលដំបូងគឺពិតជាពិបាកមែនទែន ជាពិសេសនៅលើផ្លូវកៅស៊ូ ប៉ុន្តែល្អវិញនៅពេលរត់លើផ្លូវដី ហើយរត់យូរទៅក៏ទម្លាប់បាន”។ លោកបាននាំមុខគេ នៅពេលដែលរត់បានចម្ងាយ ១១គីឡូម៉ែត្រ ហើយបានឈ្នះ ដោយរត់ទៅដល់ទី រយៈពេល៤នាទី មុខកីឡាផ្សេងទៀតមកដល់។
រយៈពេលផ្លូវការដែលលោកបានចំណាយពេលរត់ គឺ ១ម៉ោង ១៣នាទី និង២៣វិនាទី ហើយក៏ជាកំណត់ត្រាល្បឿនថ្មីមួយសម្រាប់ការប្រកួត Tartu Half-Marathon នេះផងដែរ៕
ប្រភព៖ Odditycentral
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]