ភ្នំពេញ៖ រឿងអាស្រូវ ផិតក្បត់ដែលបានផ្ទុះឡើង កាលពីព្រឹកមិញនេះ ពាក់ព័ន្ធទៅនឹងតារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ត្រូវបានអ្នកដឹកនាំផលិតកម្ម ថោន លោក រ៉េត ទម្លាយនូវរឿងដែលនាងបានលួចក្បត់ចិត្តលោក ទៅទាក់ទងជាមួយនឹង តារាចម្រៀងប្រុសវ័យក្មេង លោក ប៊ីម៉ូ ជាដៃគូចម្រៀងជាមួយនាង ពេលនេះ អ្នកទាំង៣ បានបញ្ចប់រឿងនេះ ទៅតាមសម្រួលហើយ  ដោយលោក រ៉េត ក៏បានសុំទោស នូវរឿងគ្រប់យ៉ាង ដែលលោក បានទម្លាយនូវរូបថតមិនគប្បី។

មិនថាយ៉ាងណា បើទោះបីជារឿងរ៉ាវនេះ ត្រូវបានរីកសុះសាយស្ទើរតែពាសពេញ បណ្តាញសង្គមនៅក្នុងស្រុកយ៉ាងណាក្តី ប៉ុន្តែកញ្ញា យូរី នៅតែទទួលបានសារផ្តល់កម្លាំងទឹកចិត្ត និងគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់នាងនៅលើបណ្តាញសង្គម ដោយកុំឲ្យនាងគិតច្រើន ព្រមទាំងរឹងមាំឡើងផងដែរ៕

កញ្ញា យូរី
លោក រ៉េត និង កញ្ញា យូរី
លោក ប៊ីម៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]