ភ្នំពេញ៖ បើហ្វេនៗចង់មើលកុន ដែលអាចធ្វើឱ្យព្រឺឆ្អឹងខ្នង ហើយអង្គុយនៅមិនជាប់កៅអីពេញមួយរឿងនោះ ភាពយន្តនេះជាអ្វីដែលអ្នកកំពុងស្វែងរកហើយ។ 

"Nightworld" ជាភាពយន្តដំបូង ដែលផលិតដោយក្រុមហ៊ុន Open Frames ដែលជាក្រុមហ៊ុនរងរបស់ក្រុមហ៊ុន Global Group ហើយចូលរួមសម្តែងដោយ Robert Englund (ក្នុងរឿង "A Nightmare on Elm Street") និង Jason London (ក្នុងរឿង "Dazed and Confused") ដែលអ្នកទាំងពីរសម្តែងជាតួអង្គឯក។ ភាពយន្តភ័យរន្ធត់នេះ ដឹកនាំដោយលោក Patricio Valladares ហើយនិយាយពីអតីតមន្ត្រីស្ថានីយ៍ប៉ូលីសរដ្ឋ Los Angeles ម្នាក់ដែលនឹងក្លាយជាប្រធានសន្តិសុខនៃអគារចាស់មួយ។ នៅពេលគាត់ចាប់ផ្តើមកកូរកកាយប្រវត្តិអាក្រក់នៃអគារ ហើយតាមស៊ើបម្ចាស់ផ្ទះ និងបុគ្គលិកពីមុន Brett ក៏បានលាតត្រដាងពីកម្លាំងដ៏សាហាវមួយ ដែលកប់ជ្រៅក្នុងអគារដែលនឹងធ្វើគ្រប់យ៉ាង ដើម្បីចូលមកពិភពលោកយើង។ ក្រោយមក គាត់បានរកឃើញវិញ្ញាណកំណាចដែលរស់នៅក្នុងអគារមួយនោះ។ រូបភាពខាងក្រោមនេះ នឹងប្រាប់ខ្លះៗ ពីសាច់រឿងរន្ធត់ "Nightworld" ដែលនឹងមកលងបន្លាចអ្នកគ្រប់គ្នា ក្នុងរោងភាពយន្ត កំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ។

សូមទស្សនា Trailer នៅខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]