បរទេស៖ តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid ត្រូវបានទូរទស្សន៍ ESPN ចាត់ថ្នាក់រូបគេ គឺជាអត្ដពលិកលេខ១ ដែលល្បីជាងគេលើលោក ក្នុងចំណោមអត្ដពលិកផ្សេងទៀតទាំង១០០ (ESPN World Fame 100) ។

Ronaldo ក្លាយជាអត្ដពលិកល្បីជាងគេលើលោក ស្ថិតនៅលេខ១

ការឡើងមកឈរតំណែងចំណាត់ថ្នាក់លេខ១នេះ គឺខ្សែប្រយុទ្ធរបស់ Real Madrid បានវ៉ាអ្នកលេខ២គឺ កីឡាករបាល់បោះ LeBron James និងលេខ៣ កីឡាកររួមលីល Lionel Messi ខណៈ Neymar ឈរលេខ៦។

អត្តពលិកអង់គ្លេស៨នាក់ ក៏មានឈ្មោះក្នុងបញ្ជី ESPN World Fame 100 ដែរ ក្នុងនោះ Theo Walcott ស្ថិតនៅលេខ៧៩។ 

កីឡាករបាល់បោះ LeBron James ស្ថិតនៅលេខ២
Lionel Messi ស្ថិតនៅលេខ៣

តារាល្បីៗមកពីផ្នែកកីឡាផ្សេងៗគ្នាដូចជា បាល់ទាត់, កូនបាល់, តេន្នីស, បាល់បោះ, បាល់ឱប និងកីឡាផ្សេងៗទៀតសុទ្ធតែមានឈ្មោះក្នុងបញ្ជី ESPN World Fame 100។ 

Ben Alamar ដែលជានាយកវិភាគរបស់ ESPN បានប្រាប់ពីការចាត់ថ្នាក់ក្នុងបញ្ជីនេះថា គឺគេគិតទៅលើចំណូល, ឥទ្ធិពលលើបណ្ដាញសង្គម និងប្រជាប្រិយភាពស្វែងរកតាមគេហទំព័រ Google របស់អត្តពលិកនីមួយៗជុំវិញពិភពលោក៕

Theo Walcott ស្ថិតនៅលេខ៧៩

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]