ជាការពិតណាស់សកម្មភាពមួយចំនួន  ដែលអ្នកធ្វើជាទម្លាប់រៀងរាល់ថ្ងៃ  ក្រោយពេលទទួលទានអាហាររួចនោះ អាចបង្កជាបញ្ហាគ្រោះថ្នាក់ដល់សុខភាពបាន។

ចង់ដឹងថាមិនគួរធ្វើរឿងរ៉ាវអ្វីខ្លះ ក្រោយពីទទួលទានអាហារពេលថ្ងៃត្រង់ និងពេលល្ងាចរួចនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ជក់បារី

ការជក់បារី គឺមិនល្អសម្រាប់សុខភាពស្រាប់ទៅហើយ ប៉ុន្តែការទម្លាប់ជក់ភ្លាមៗក្រោយពីទទួលទានអាហាររួច  អាចបណ្តាលឲ្យសារជាតិនីកូទីនក្នុងបារី ចងជាប់ទៅនឹងអុកស៊ីសែនសម្រាប់រំលាយអាហារ ដូច្នេះអ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ជាងធម្មតា។  បើយោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការជក់បារីមួយដើម ក្រោយពេលទទួលទានភ្លាម ស្មើនឹងជក់បារី ១០ដើមឯណោះ ហេតុនេះអ្នកនឹងប្រឈមជាមួយជំងឺមហារីកសួត  និងមហារីកពោះវៀនខ្ពស់ជាក់ជាមិនខាន។

២. បរិភោគផ្លែឈើ

ពេលវេលាល្អបំផុត ក្នុងការទទួលទានផ្លែឈើគឺមុនពេលទទួលទានអាហារ ឬពោះទទេរ ពីព្រោះតែផ្លែឈើ មានផ្ទុកទៅដោយអង់ស្ស៊ីមជាច្រើនប្រភេទ រួមទាំងជាតិស្ករដែលទាមទារពេលវេលាជ្រាបចូលរាងកាយយូរ ជាពិសេសទទួលទានទាំងមិនទាន់បរិភោគអាហារ អាចជួយឲ្យរាងកាយរបស់អ្នកទាញយកសារធាតុចិញ្ចឹមបានល្អជាង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានក្រោយបាយ វាអាចបង្កជាអាការភើរ ពិបាករំលាយអាហារ និងក្រហាយដើមទ្រូង។

ប្រសិនបើអ្នកចូលគេងភ្លាម បន្ទាប់ពីទទួលទានអាហាររួច អ្នកនឹងមិនមានផាសុកភាពឡើយ ជាពិសេស មានអារម្មណ៍ថាហើមពោះ និងរលាកក្រពះ

៣. គេង

ប្រសិនបើអ្នកចូលគេងភ្លាម បន្ទាប់ពីទទួលទានអាហាររួច អ្នកនឹងមិនទទួលបានផាសុកភាពឡើយ ជាពិសេសមានអារម្មណ៍ថាហើមពោះ ឬករណីធ្ងន់ធ្ងរអាចឈានដល់រលាកក្រពះ។ ជាងនេះទៅទៀត ការសិក្សារបស់ University of Ioannina Medical School បានបង្ហាញថា អ្នកដែលមិនទម្លាប់ចូលគេងភ្លាមបន្ទាប់ពីញ៉ាំបាយរួច មានហានិភ័យប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាបជាង។ ហេតុនេះ អ្នកត្រូវទទួលទានមុនចូលគេងយ៉ាងតិច ២ ម៉ោង ទើបជាការល្អ។

៤. ងូតទឹក

ការងូតទឹកភ្លាមៗ បន្ទាប់ពីការទទួលទានអាហាររួចភ្លាមៗនោះ អាចបណ្តាលឲ្យលំហូរឈាមត្រង់បរិវេណប្រអប់ជើង និងប្រអប់ដៃឡើងខ្ពស់ និងបែរជាធ្វើឲ្យលំហូរឈាមក្នុងក្រពះចុះទាបវិញ។ បញ្ហានេះនឹងបណ្តាលឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារនៅពេលក្រោយៗ។

៥. ផឹកតែ

អ្នកគួរតែចៀសវាង ទទួលទានទឹកតែ ក្រោយពេលបាយល្ងាចរួច ពីព្រោះវាអាចរារាំងរាងកាយអ្នក មិនឲ្យស្រូបយកជាតិដែកបានរហូតដល់ ៨៧% ឯណោះ ដោយសារទឹកតែមានអាស៊ីត Tannic ដែលចងជាប់នឹងជាតិដែក និងប្រូតេអ៊ីនក្នុងអាហារដែលអ្នកទទួលទាន។  កង្វះជាតិដែក នឹងបណ្តាលឲ្យអ្នកខ្វះឈាម ត្រជាក់ដៃត្រជាក់ជើង ខ្សោយ  និងគ្មានកម្លាំងកំហែង។ 

តែអាចរារាំងរាងកាយអ្នក មិនឲ្យស្រូបយកជាតិដែកបានរហូត ៨៧% ឯណោះ ដោយសារតែទឹកតែមានអាស៊ីត Tannic ដែលចងជាប់នឹងជាតិដែក និងប្រូតេអ៊ីនអាហារដែលអ្នកទទួលទាន

*** សរុបមក នេះជាសកម្មភាពដែលអ្នកមិនគួរធ្វើភ្លាម បន្ទាប់ពីទទួលទានអាហាររួចឡើយ។ ប៉ុន្តែកុំបារម្ភអី! អ្នកអាចរក្សាគម្លាតពេលវេលាខ្លះ មុនពេលអ្នកធ្វើសកម្មភាពខាងលើនេះ ទើបជាការល្អ និងមិនប៉ះពាល់សុខភាព៕

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]