ព័រទុយហ្គាល់៖ ការប្រកួតបាល់ទាត់ ព័រទុយហ្គាល់ ខាប់ (Portuguese Cup) វគ្គផ្តាច់ព្រ័តបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ។

ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋាន Estadio Nacional   និងមានបុរសម្នាក់បានឡើងជិះដ្រូន ហើយហោះចេញពីគន្លងផ្លូវ  ឆ្ពោះទៅរកអាជ្ញាកណ្តាល ដែលកំពុងឈរនៅក្នុងតារាង ដើម្បីប្រគល់បាល់ឲ្យ សម្រាប់ការប្រកួតពានរង្វាន់ព័រទុយហ្គាល់ ចាស់ជាងគេបំផុតនេះ។  

បុរសដែលជាមន្រ្តីនៅក្នុងការប្រកួតម្នាក់នោះ បានបង្ហាញសមត្ថភាពជិះដ្រូន និងទប់លំនឹងយ៉ាងអស្ចារ្យ ដោយធ្វើការហោះរយៈពេលប្រហែល ២០វិនាទី  រយៈកម្ពស់ជាង១០ម៉ែត្រ មុនពេលដែលធ្វើការចុះចត ហើយប្រគល់បាល់ទៅដល់ដៃអាជ្ញាកណ្តាល ដែលកំពុងឈររង់ចាំទាំងមានអារម្មណ៍ប្លែកមិនធ្លាប់បានឃើញ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនេះ ជាជំនួបរវាងក្រុម Benfica និងក្រុម Vitoria Guimaraes ដោយ Benfica បានយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ព័រទុយហ្គាល់ លើកទី២៦៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]