បរទេស៖ ក្រុមបិសាចក្រហម Manchester United មិនសូវជាជោគជ័យប៉ុន្មានទេក្នុងការប្រកួតលីក ពោលគឺពួកគេមិនអាចប្រជែងក្នុងចំណាត់ថ្នាក់កំពូលទាំង៤ បានរហូតដល់ទៅ២រដូវកាលជាប់គ្នា ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក្លិបជើងឯករបស់អង់គ្លេស២០សម័យនេះ ត្រូវបានគេឲ្យឈ្មោះថាជាក្លិបដែលមានតម្លៃថៃ្លជាងគេបង្អស់លើលោក។

ក្រុមហ៊ុនដែលមានវិជ្ជាជីវៈមួយឈ្មោះ KPMG បានសិក្សាស្រាវជ្រាវ ហើយបានបង្ហាញថា Man Utd គឺស្ថិតនៅលើក្រុមលំដាប់កំពូល២ទៀត ពោលគឺក្រុមអធិរាជស Real Madrid និងក្រុមអ្នកមានបុណ្យ FC Barcelona ក្លាយជាក្រុមដែលមានតម្លៃថៃ្លជាងគេបង្អស់លើលោក បើទោះបីជាម្ចាស់ក្លិបបិសាចក្រហម គឺត្រកូល Glazer បានជំពាក់បំណុលជិតកន្លះពាន់លានផោនក៏ដោយ។

Manchester United ក្លាយជាក្លិបដែលមានតម្លៃថៃ្លជាងគេបង្អស់លើលោក

បញ្ជីនៃក្លិបដែលមានតម្លៃថៃ្លជាងគេលើលោកបានបង្ហាញថា ក្លិបនៅអង់គ្លេសគឺបាននាំមុខគេ ពោលគឺ មានក្លិបរហូតដល់ទៅ៦ ដែលប្រជែងគ្នាក្នុង Premier League ក្នុងចំណោម១០ក្លិប ដែលជាក្លិបមានតម្លៃថ្លៃជាងគេ។

ក្រុមហ៊ុន KPMG ដែលសិក្សាលើចំណុចខាងលើ បានសិក្សាទៅលើក្លិបចំនួន៣៩ ពឹងផ្អែកលើការគាំទ្ររបស់ក្លិបតាមរយៈបណ្ដាញសង្គមផ្សេងៗ ប្រាក់ចំនូលក្នុងរដូវកាល ២០១៤-២០១៥, ២០១៥-២០១៦ និងការជោគជ័យក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។

បន្ទាប់មកក្លិបត្រូវបានគេចាត់ចំណាត់ថ្នាក់ ថាតើយើងត្រូវមានទឹកប្រាក់ប៉ុន្មានដែលអាចទិញក្លិបនោះបាន ក្នុងនោះក៏រួមបញ្ចូលទាំងបំណុលរបស់ក្លិបដែលមានផងដែរ។  

Real Madrid សិ្ថតក្នុងចំណាត់ថ្នាក់ទី២ នៃក្លិបដែលមានតម្លៃថៃ្លជាងគេលើលោក

ក្រោយពីមិនជោគជ័យក្នុងលីកចន្លោះពីឆ្នាំ២០១៤-២០១៦ ក្លិបបិសាចក្រហម Manchester United បានប្រជែងឈ្នះក្រុម Real Madrid និង Barcelona ក្លាយជាក្លិបដំបូងគេបង្អស់លើលោកដែលមានតម្លៃដល់ទៅ ៣ពាន់លានអឺរ៉ូ (ជាង៣ពាន់លានដុល្លា) ៕

ខាងក្រោមនេះគឺជាក្លិបទាំង២០ ដែលមានតម្លៃថៃ្លជាងគេ៖

ក្លិបទាំង២០ ដែលមានតម្លៃថៃ្លជាងគេលើលោក

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]