ភ្នំពេញ៖ អតីតតារាសម្តែង និងតារាចម្រៀងជើងចាស់លោក ហេង ប៊ុនលាភ ក្រោយពីបានផ្អាកការងារសិល្បៈអស់រយៈពេលដ៏យូរពិតមែន ប៉ុន្តែវត្តមានរបស់លោកនៅតែស្ថិតក្នុងចិត្តរបស់អ្នកគាំទ្រជាច្រើននាក់ ព្រោះតែសំនៀង និងទេពកោសល្យល្បីល្បាញ។

នៅថ្ងៃនោះលោក ហេង ប៊ុនលាភ ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ដោយសារតែលោក បានបង្ហាញនូវ រថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ ដ៏ថ្មីមួយគ្រឿងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ទន្ទឹមនឹងនេះក៏មានការចូលរួមអបអរសាទរយ៉ាងច្រើន ពីមិត្តភក្តិរបស់លោកផងដែរ ប៉ុន្តែលោក ហេង ប៊ុនលាភ ក៏បានឆ្លើយតបរបៀបជាការលេងសើចទៅវិញថា«ជារបស់គេ» ទេ។ 

ទោះបីយ៉ាងនេះក្តី ក៏អតីតតារាចម្រៀងល្បីឈ្មោះលោក ហេង ប៊ុនលាភ ក៏បានផុសរូបភាពឡាន ជាមួយនឹង Caption ថា៖ «សំណាងល្អសមាជិកថ្មី» ផងដែរ។

តើនេះគឺជារថយន្តថ្មីរបស់លោក ហេង ប៊ុនលាភ ដែលទើបតែប្តូរ ឬយ៉ាងណា? 

គួរឱ្យដឹងដែរថា លោកហេង ប៊ុនលាភ បច្ចុប្បន្នក៏ជាមន្ត្រីរាជការមួយរូបផងដែរ និងត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលដាក់ខ្លួន មិនសូវអួតអាងរឿងទ្រព្យសម្បត្តិដូចគេនោះទេ បើទោះបីរូបលោក មានផ្ទះវីឡា ឬក៏រថយន្តទំនើបក៏ដោយ។ 

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ លោក ហេង ប៊ុនលាភ និងឡានថ្មី
រូបភាព៖ លោក ហេង ប៊ុនលាភ ថតជាមួយមិត្តភក្តិ
រូបភាព៖ លោក ហេង ប៊ុនលាភ ជាមួយឡាន Camry ស៊េរីចាស់
រូបភាព៖ លោក ហេង ប៊ុនលាភ ជាមួយឡានជាទីស្រលាញ់
រូបភាព៖ លោក ហេង ប៊ុនលាភ ក្នុងឯកសណ្ឋានជាមន្ត្រីរាជការមួយរូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ