មនុស្សភាគច្រើន ដឹងហើយថាថ្នាំអាស្ពីរីន (Aspirin) ជាថ្នាំជួយបំបាត់ការឈឺចាប់ ដែលមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។  ប៉ុន្តែក្រៅពីបំបាត់ការឈឺចាប់ហើយនោះ ថ្នាំអាស្ពីរីនអាចយកមកប្រើជាប្រយោជន៍ផ្សេងទៀត ដូចជាបំបាត់អង្គែលើស្បែកក្បាល ផងដែរ។

ថ្នាំអាស្ពីរីន ប្លែកខុសពីថ្នាំដទៃផ្សេងទៀត ត្រង់ថាអាចយកមកប្រើដើម្បីព្យាបាលស្បែកក្បាលបានល្អជាងផលិតផលថែរក្សាសក់ ដែលដាក់លក់តាមទីផ្សារ។ ជាពិសេស វាជួយសន្សំសំចៃលុយ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ 

បន្ទាប់ពីប្រើបាន ២ ទៅ ៣ ដង ធានាថាអ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផលជាក់ជាមិនខាន ដោយអង្គែលើស្បែកក្បាលក៏បាត់អស់ ហើយសក់ក្បាលរបស់អ្នក ថែមទាំងមានសភាពភ្លឺរលោង មានទម្ងន់ និងដុះក្រាស់ជាងមុនទៀតផង

# របៀបអនុវត្ត ៖

ងាយៗដោយគ្រាន់តែអ្នកយកថ្នាំគ្រាប់អាស្ពីរីន ចំនួន ៣គ្រាប់ មកកិនបំបែក (កាន់តែម៉ដ្ឋ កាន់តែល្អ) រួចយកវាមកចាក់លើក្បាល នៅពេលកំពុងកក់សក់ ធ្វើយ៉ាងណាឲ្យសព្វស្បែកក្បាលរបស់អ្នក សឹមលាងសម្អាតចេញ ដូចធម្មតា ជាការស្រេច។

បន្ទាប់ពីប្រើបាន ២ ទៅ ៣ ដង  អ្នកនឹងភ្ញាក់ផ្អើលអំពីលទ្ធផលជាក់ជាមិនខាន ដោយអង្គែលើស្បែកក្បាលក៏បាត់អស់ ហើយសក់ក្បាល ថែមទាំងមានសភាពភ្លឺរលោង មានទម្ងន់ និងដុះក្រាស់ជាងមុនផងដែរ៕ 

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]