ប្រេស៊ីល៖  ទារកទើបនឹងកើត ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទារកនោះ ប្រើជើងពណ៌ក្រហមដ៏តូចទាំងគូបោះជំហានដើរទៅមុន ដែលនេះកម្រនឹងឃើញ ឬមានពីមុនមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ទារិកាមួយ ត្រូវបានសម្រាលនៅមន្ទីរពេទ្យ Santa Cruz Hospital រដ្ឋ Rio Grande do Sul ភាគខាងត្បូងនៃប្រទេសប្រេស៊ីល។  ពេលគ្រូពេទ្យបម្រុងយកទារកនោះទៅងូតទឹក ស្រាប់តែទារកធ្វើសកម្មភាពឈានជើងដើរ  ជាហេតុធ្វើឲ្យគ្រប់គ្នាភ្លឹកស្មារតី ស្ទើរមិនគួរឲ្យជឿ។

វីដេអូឃ្លីបពេលនោះ គេឃើញគ្រូពេទ្យម្នាក់ ក្នុងឯកសណ្ឋានវះកាត់ បានយកដៃមួយចំហៀងមកទ្រទ្រូងទារក ហើយទារកក៏ចាប់ផ្ដើមឈានជើងបោះជំហានដើរទៅមុខតែម្តង។ ភ្លាមៗអ្នកគ្រូពេទ្យ បានស្រែកជាភាសាព័រទុយហ្គាល់ថា  “អូព្រះអើយ! កូនតូចនេះកំពុងតែដើរ ពិតជាអស្ចារ្យណាស់”។

គ្រូពេទ្យដែលជាឆ្មបខាងលើ បានពន្យល់ថា  “ខ្ញុំបានព្យាយាមយកទារកនោះទៅងូតទឹកសម្អាតខ្លួនចេញ  ប៉ុន្តែទារកបែរជាចង់ក្រោកឡើង ហើយដើរទៅវិញ”។ 

ជាទូទៅក្មេងៗអាចរៀនដើរបាន យ៉ាងហោចណាស់អាយុចាប់ពី ១២ខែឡើងទៅ តែសម្រាប់ករណីនេះ គឺជារឿងដ៏អស្ចារ្យបំផុត៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]