ភ្នំពេញ៖ ជាការពិត តារាប្រុស ស្រី ភាគច្រើន គឺពួកគេ មិនត្រឹមតែ ប្រឡូកក្នុងវិស័យសិល្បៈតែមួយមុខនោះទេ តែពួកគេ បានប្រកបមុខរបរផ្សេងៗទៀតបន្ថែម ដូចជាលក់ផលិតផលរក្សាសម្ផស្ស ឬក៏បើកហាង នានា។

ថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញពីតារាៗ មានមុខជំនួញក្រៅពីអាជីពសិល្បៈ ដែលប្រិយមិត្តបានដឹងហើយ ប្រាកដជា លាន់មាត់សរសើរបានថា ពួកគេពិតជា មានសមត្ថភាពខ្លាំង ដែលអាចជាថៅកែស្រី ឬថៅកែប្រុស ក្នុងវ័យមិនដល់៥០ឆ្នាំ។

ពិតជាចង់ហើយមែនទេ ថាតារាខ្លះ អាចក្លាយជា សេដ្ឋីទៅហើយ នៅក្នុងមុខរបររបស់ពួកគេ ក្រៅពីអាជីពសិល្បៈ តោះចាំកាល់ តាមដានជាមួយ ខ្មែរឡូតទាំងអស់គ្នា៖

១) ហង្ស ម៉ារីនី៖ បច្ចុប្បន្ន តារាសម្តែងរូបនេះ បានបើកហាងលក់តុក្កតា វត្ថុអនុស្សាវរីយ៍ ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង និង បើកភោជនីយដ្ឋានធំមួយ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ 

២) អ្នកនាង សារាយ សក្ខណា៖ ទោះបី រូបនាង មិនសូវនៅក្នុងស្រុកខ្មែរប៉ុន្មាននោះទេ តែនាងបានមុខរបរមួយចំនួន ដូចជា គ្លីនិក រក្សាសម្ផស្ស និង​ ភោជនីយដ្ឋាន នៅម្តុំទួលគោក ដែលអ្នកម្តាយរបស់នាង ជាអ្នកមើលការខុសត្រូវ ផ្ទាល់តែម្តង។

៣) អ្នកនាង គង់ ចាន់ស្រីមុំ៖ តារាស្រីរូបនេះ មានវ័យមិនដល់៣០ឆ្នាំមែនពិត តែនាង ពិតជាមានសមត្ថភាព ក្នុងការក្លាយជាថៅកែស្រី ដោយពេលនេះ នាងបានបើកហាង លក់ផលិតផលដោយប្រើឈ្មោះរបស់នាង ហើយជាពិសេស នាងថែមទាំង លក់សម្លៀកបំពាក់ ស្បែកជើង ទៀតផង។

៤) អ្នកនាង យុគ ចិន្តា៖ មិនត្រឹមតែ ជាពិធីការិនីឆ្នើម ប៉ុណ្ណោះទេ ថែមទាំងជា អ្នកគ្រប់គ្រង ភោជនីយដ្ឋានធំមួយ និង ហាងលក់សម្លៀកបំពាក់ និងរ៉ូបចូលរួមកម្មវិធីនានា។

៥) ឌួង ហ្សូរីដា៖ អ្នកណាមិនដឹងថា កញ្ញា ឌូង ហ្សួរីដា ថាជាមនុស្សខ្លាំងពូកែ ក្នុងការប្រកបរបរ ខាងក្រៅ ដែលពេលនេះ នាងគ្រប់គ្រង ហាងកាត់សម្លៀកបំពាក់ និងទើប បើកហាងលក់ផលិតផលរក្សាសម្ផស្ស។

៦) អ្នកនាង ចន ច័ន្ទលក្ខិណា៖ ក្រៅពីអាជីពសិល្បៈ អ្នកនាង បានបើកហាងសាឡន យ៉ាងធំ ហាងលក់ផ្កា និងលក់គ្រឿងរក្សាសម្ផស្សជាដើម។

៧) លោក អេឡិច ចិត្រា៖ ឃើញស្រស់សង្ហាបែបនេះ តែមានសមត្ថភាពណាស់ ដែលពេលនេះ រូបលោក ជាអ្នកគ្រប់គ្រង ពិធីការទាំងមូល ដោយក្នុងនោះ មានទាំងការតុបតែងផ្កា តារាចម្រៀង និងឆាកតន្រ្តីជាដើម។

៨) លោក ជា វណ្ណារិទ្ធ៖ មិនធម្មតានោះទេ លោក ជា វណ្ណារិទ្ធ ជាថៅកែប្រុស ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ លក់ម្ជូរ និង អាចដើរតុបតែង ដេគ័រ ទៅតាមកម្មវិធីនានាបានទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា