មនុស្សភាគច្រើនតែងតែបោះ គ្រាប់ឪឡឹកចោល ពីព្រោះពួកគេគិតថា វាគ្មានប្រយោជន៍អ្វីនោះទេ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនផ្សេងទៀត ពួកគេយកគ្រាប់ឪឡឹកទៅកិន ទៅលីង ឬចម្អិន យកមកទទួលទាន ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ នេះក៏ដោយសារ គ្រាប់ឪឡឹកសំបូរជាតិសរសៃ ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ និងអាចព្យាបាលប៉ារ៉ាស៊ីតពោះវៀន និងព្យាបាលអាការរលាកបានទៀតផង។

ជាងនេះទៅទៀតនោះ កាលពីដើមសតវត្សទី ២០ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានរកឃើញថា គ្រាប់ឪឡឹក អាចព្យាបាលជំងឺតម្រងនោម និងការឆ្លងមេរោគក្នុងទឹកនោម ជាពិសេស អ្នកមានបញ្ហាគ្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ 

ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានរកឃើញថា គ្រាប់ឪឡឹក អាចព្យាបាលជំងឺតម្រងនោម និងការឆ្លងមេរោគក្នុងទឹកនោម ជាពិសេស អ្នកមានបញ្ហាគ្រួសក្នុងតម្រងនោម បានយ៉ាងមានប្រសិទ្ធភាពខ្ពស់

# របៀបធ្វើ ៖

• កិនបំបែកគ្រាប់ឪឡឹកស្រស់ចំនួន ៤ ស្លាបព្រាបាយ

• យកវាទៅដាំក្នុងទឹកបរិមាណ ២ លីត្រ រយៈពេល ១៥ នាទី

• ពេលនេះអ្នកទទួលបាន តែគ្រាប់ឪឡឹក ហើយ

• ត្រូវចាំថា លៃទទួលទានតែ ២ ថ្ងៃបានហើយ

• នៅថ្ងៃទី ៣ អ្នកមិនត្រូវទទួលទាននោះទេ

• នៅសប្តាហ៍ក្រោយ អនុវត្តនិងទទួលទានតែ ២ ថ្ងៃដដែល

• ធ្វើបែបនេះឲ្យបាន ២ ទៅ ៣ សប្តាហ៍ ជាការស្រេច។

បន្ទាប់ពីស្វែងយល់ពីអត្ថប្រយោជន៍របស់គ្រាប់ឪឡឹករួច ចាប់ពីថ្ងៃនេះតទៅ អ្នកប្រាកដជាមិនបោះវាចោលទៀតនោះទេ! 

លើសពីនេះទៀតគ្រាប់ឪឡឹកគឺសំបូរសារធាតុ Citrulline ដែលជាសមាសធាតុសរីរាង្គមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់ អាចជួយសម្រួលសរសៃឈាម និងជួយព្យាបាលជំងឺសម្ពាធឈាមខ្ពស់ថែមទៀត

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]