រាជធានី​ភ្នំពេញ ៖ លោក Leonardo Vitorino គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​លើក​ឡើង​ថា ចាន់ វឌ្ឍនាកា ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដ្បិត​កីឡាករ​រូប​នេះ​បាន​ប្រឹងប្រែង​ហ្វឹក ហាត់​ចេញពី​ក្រអៅបេះដូង​តែ​ម្ដង ។ លោក​បង្ហើប​ថា លោក​បាន​ទាក់ទង​ចាន់ វឌ្ឍនាកា និង​គ្រូ​ផ្នែក​កម្លាំង​របស់​គេ​ជាប់​ជា​ប្រចាំ​ទើប​ដឹង​ថា គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​លើស​ពី​សមាជិក​ដទៃ​នៅ​ក្លិប Fujieda MYFC ប្រទេស​ជប៉ុន ។

លោក Leonardo Vitorino រៀបរាប់​ថា ៖ «​ជា​រៀងរាល់ថ្ងៃ ចាន់ វឌ្ឍនាកា ចំណាយពេល​ហ្វឹកហាត់​ដល់​ទៅ​២​ពេល​(​ព្រឹក​និង​ថ្ងៃ​)​ខណៈ​សមាជិក​ផ្សេង​ទៀត​ភាគច្រើន​ហាត់​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។ គេ​ប្រឹងប្រែង​បែប​នេះ​ដើម្បី​មានឱកាស​ជាប់​ជម្រើសជាតិ ជា​ពិសេស​ដើម្បី​កម្ពុជា​តែ​ម្ដង​ទោះបីជា​គេ​មិន​ទាន់​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ផ្លូវការ​នៅ​ជប៉ុន​ក្ដី ។ នៅ​ពេល​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​ជម្រើសជាតិ គេ​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្ញុំ​ដាក់​ឲ្យ​គេ​ធ្វើ ហើយ​កាល​ប្រកួត​ជាមួយនឹង​ក្រុម​ឥណ្ឌា គេ​ក៏​បាន​បង្ហាញ​នូវ​កំណើន​សមត្ថភាព​ដ៏​ប្លែក​របស់​គេ​ផង​ដែរ​» ។

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ក្នុង​ពិធី​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​២៥​រូប​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​៨ មិថុនា និង​ជួប​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​វគ្គ​ជម្រុះ AFC Asian Cup នៅ​ថ្ងៃ​ទី​១៣ មិថុនា នៅ​ពហុ​កីឡ​ដ្ឋាន​​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ទាំង​២​ប្រកួត ។ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទាំង​២៥​រូប​ក្នុង​នោះ​ក៏​មាន​កីឡាករ​ចាន់ វឌ្ឍន​នា​កា ដែល ស្ថិត​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​មួយ​រូប​ដែរ​នោះ​នឹង​ប្រមូលផ្ដុំ​គ្នា​ហ្វឹកហាត់​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា តទៅ ។

លោក Leonardo Vitorino គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​លើក​ឡើង​ថា ចាន់ វឌ្ឍនាកា ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ដ្បិត​កីឡាករ​រូប​នេះ​បាន​ប្រឹងប្រែង​ហ្វឹក ហាត់​ចេញពី​ក្រអៅបេះដូង​តែ​ម្ដង
លោក​បង្ហើប​ថា លោក​បាន​ទាក់ទង​ចាន់ វឌ្ឍនាកា និង​គ្រូ​ផ្នែក​កម្លាំង​របស់​គេ​ជាប់​ជា​ប្រចាំ​ទើប​ដឹង​ថា គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​លើស​ពី​សមាជិក​ដទៃ​នៅ​ក្លិប Fujieda MYFC ប្រទេស​ជប៉ុន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]