ខាងក្រោមនេះគឺជា លំហាត់ប្រាណទាំង៨យ៉ាង ដែលជួយបង្កើនទម្ងន់ និងសាច់ដុំពោះ 6 កង់៖

ការហាត់ប្រាណពិតជាសំខាន់សំរាប់មនុស្សគ្រប់រូប ហេតុនេះត្រូវហាត់តាមក្បួនខ្នាត តាមការណែនាំ មិនមែនចេះតែហាត់តាមចិត្តចង់នោះទេ បែបនេះអាចធ្វើឲ្យអ្នកមានរបួសទៅវិញ។ ការហាត់ប្រាណត្រឹមត្រូវជួយឲ្យអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ និងមានរូបរាងមាំមួន ស្អាតទៀតផង។

មិនថាបុរសឬនារីទេ អ្នកទាំងអស់គ្នាតែងតែចង់បានរូបរាងសារពាង្គកាយស្រស់ស្អាតដើម្បីស្លៀកពាក់បានសមសួនទាំងអស់គ្នា។ ពេលទៅធ្វើការឬក៏ទៅជាប់លៀងម្ដងៗ យើងក៏មិនមានកង្វល់ទៅលើការជ្រើសរើសសម្លៀកបំពាក់របស់យើងទៀតដែរ។ ឥឡូវនេះយើងខ្ញុំនឹងលើកឡើង ៨ លំហាត់ប្រាណជំនួយឲ្យអ្នកមានរូបរាងដ៏សង្ហាហើយជួយឲ្យបណ្ដាសុភាពបុរសទទួលបានសាច់ដុំពោះ៦កង់ដូចខាងក្រោមនេះ៖

១. ដេកលើផ្ទៃរាបស្មើ បន្ទាប់មក លើកក្បាលជង្គង់ឈរឡើង រួចយកដៃទាំងសងខាងដាក់ក្រោយក្បាល ព្យាយាមងើបខ្លួនពីត្រឹមចង្កេះឡើង រួចដាក់ចុះបន្តិចម្ដងៗ។

២. ដេកលើផ្ទៃរាបស្មើរ លើកជង្គង់ឡើងដូចចំនុចទីមួយបន្ទាប់ដាក់ដៃទាំងសងខាងលើស្មាខ្វែងគ្នា រួចព្យាយាមងើបខ្លួនពីត្រឹមពាក់កណ្ដាលខ្នងឡើងចុះៗ រួចដកដង្ហើមវែងៗ។

៣. ដេកលើផ្ទៃរាបស្មើ ដាក់ដៃត្រង់ទាំងសងខាងនៅលើផ្ទៃរាបស្មើដូចគ្នា បន្ទាប់មកលើកជើងម្ដងម្ខាងឡើងចុះៗបន្តិចម្ដងៗ។

៤. ដេកលើផ្ទៃរាបស្មើ លាតដងខ្លួននិងដៃទាំងពីរសងខាងឲ្យត្រង់ បន្ទាប់មកព្យាយាមលើកជើងទាំងពីរព្រមគ្នានិងងើបខ្លួនឡើងយកដៃទាំងពីរប៉ះនឹងជើងទាំងពីរដែលបានលើកព្រមគ្នានោះ រួចដេកចុះវិញ ហាត់ទៅមកដដែលបន្តិចម្ដងៗ។

៥. ដេកផ្កាប់មុខចុះរួចប្រើដើមដៃទប់លំនឹងរួចព្យាយាមចម្អឹតគួទឡើងចុះៗបន្តិចម្ដងៗ។

៦. ដេកផ្កាប់មុខចុះរួចប្រើដើមដៃទប់លំនឹងដូចចំនុចទី៥រួចព្យាយាមរក្សាលំនឹងឲ្យនឹង។

៧. ដេកលើផ្ទៃរាបស្មើ រួចយកដៃទាំងសងខាងដាក់នៅពីក្រោយក្បាល រួចងើបខ្លួនបន្តិចបែទៅស្ដាំ និងលើកជើងខាងស្ដាំរួចបែរទៅឆ្វេង បន្ទាប់មកធ្វើសកម្មភាពនេះបញ្រ្ចាស់គ្នាបន្តិចម្ដងៗ។

៨. ឈរឲ្យត្រង់ ដាក់ដៃទាំងឡើងឲ្យត្រង់ដូចខ្មោចឆៅ រួចអង្គុយដូចអង្គុយលើកៅអីប៉ុន្តែមិនត្រូវប្រើកៅអីនោះទេ រួចងើបឡើងចុះៗ បន្តិចម្ដងៗ។

សង្ឃឹមថាមិត្តអ្នកអានជាសុភាពបុរស សុភាពនារី អាចធ្វើតាមការណែនាំខាងលើនេះបានត្រឹមត្រូវ និងទទួលបានលទ្ធផលដូចបំណង។ នេះជាការហាត់ប្រាណមួយប្រភេទដែលមានប្រសិទ្ធភាពនិងមិនចំណាយថវិកាហើយថែមទាំងអាចហាត់នៅឯផ្ទះបានទៀតផង។ អ្នកទាំងអស់គ្នាមិនគួររំលងនោះទេណា៎។

ទន្ទឹមនឹងនោះ អ្នកអាចប្រើបន្ថែមនូវផលិតផលអាហារបំប៉ន Super Gainer​ ដើម្បីជំនួយការកើនទម្ងន់ និងកើនសាច់ដុំផងដែរ។ Super Gainer​ បានទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពខ្ពស់សម្រាប់មនុស្សស្គមត្រូវការឡើងទម្ងន់ និងបង្កើនសាច់ដុំ ដែលបានប្រកាសនិងពិនិត្យជាស្រេច។

យើងអាចជឿជាក់បានទាំងស្រុងពីសមត្ថភាពជំនួយការកើនទម្ងន់យ៉ាងមានប្រសិទ្ធភាពរបស់ Super Gainer ហើយថែមទាំងធានាសុវត្ថិភាព គុណភាពនិងកិត្យានុភាពរបស់ផលិតផលនេះទៀតផង ព្រោះផលិតផលនេះបានទទួលអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលបរទេស។

ចុងក្រោយ ប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញផលិតផលថែរក្សាសម្រស់ ដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាព សូមចូលទៅកាន់គេហទំព័រ http://angkorbeauty.comឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098 242 888 ,011808189 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]