រាជធានី​ភ្នំពេញ ៖ នាយ​កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ បាន​អនុញ្ញាត​ឱ្យ​នាង​ឃ្មឹ​ប​ចូលរួម​ជា​សមាជិក​ក្រុម​វិញ ហើយ​នាយ​ទម្លាក់​អាថ៌​កំបាំង​ចំពោះ​ជំហរ​របស់​នាយ​ហុងដា ។ តើ​នាយ​ហុងដា​សុខចិត្ត​ឱ្យ​នាង​ឃ្មឹ​ប ជា​អតីត​ភរិយា​រួម​សម្តែង​ជាមួយ​គ្នា ដោយ​មិន​ចង្អៀតចិត្ត ឬ​យ៉ាងណា ?

លោក​ជួង ជី ហៅ​នាយ​កុយ​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​រក្សា​នាង​ឃ្មឹ​ប​ចូល​ជា​សមាជិក​កំប្លែង​របស់​លោក​ដដែល ដោយ​មិន​គិត​រឿង​អតីតកាល​ទៀត​ទេ​។ រវាង​នាង​ឃ្មឹ​ប និង​នាយ​ហុងដា​ក្រោយ​បាន​សម្តែង​ជាមួយ​គ្នា​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន​និង​កម្មវិធី​«​ប្រជុំ​តារា​តន្ត្រី​» របស់​ទូរទស្សន៍​បាយ័ន​មក​ឃើញ​ថា មានការ​គាំទ្រ​ខ្លាំង ។ នេះ​ជា​ផ្លូវ​ជីវិត​ថ្មី​របស់​នាង​ឃ្មឹ​ប ។ គ្រប់ការ​សម្តែង​របស់​ក្រុម​លោក មិន​ថា​នៅ​ទីណា​ទេ គឺ​ត្រូវ​តែ​ឱ្យ​នាង ឃ្មឹ​ប​ចូលរួម​ទាំងអស់ ។

នាយ​កុយ​និយាយ​ថា «​ពី​ដំបូង​នាយ​ហុងដា​គាត់​ថា​ធ្វើ​ចិត្ត​មិន​បាន មិន​ចង់​សម្តែង​ជាមួយ​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ពន្យល់​ថា សិល្បៈ​គឺជា​សិល្បៈ​។ ការ​សម្តែង​មិន​ប៉ះពាល់​ដល់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ទេ សម្តែង​យ៉ាងណា​ឲ្យ​ល្អ​កុំ​គិត​ច្រើន សម្តែង​ចប់​ទៅ​ផ្ទះ​រៀងខ្លួន ។ សំខាន់​ត្រូវ​យកចិត្ត​អ្នក​ទស្សនា​កំពុង​ចង់​មើល​យើង​សម្តែង ។ ម្យ៉ាងទៀត​ការ​ដែល​នាយ​ហុងដា​យល់ព្រម​ឲ្យ​ឃ្មឹ​ប​សម្តែង​វិញ​ជាមួយ​នោះ គឺជា​កាយវិការ​មួយ​ល្អ ហាក់​ជួយ​លើកមុខ​មាត់​របស់​ហុងដា​ទៅ​វិញ​នោះ​ទេ ។

ក្រោយ​ស្តាប់​ហេតុផល​មក ហុងដា​ក៏​មានការ​ឯកភាព​ឲ្យ​សម្តែង​រហូត​ត្រូវ​បងប្អូន​ជា​ច្រើន សប្បាយចិត្ត​ដែល​ហុងដា​បើក​ចិត្ត​បេះដូង កសាង​ផល​ល្អ ជួយ​ឃ្មឹ​ប​ដើម្បី​រួច​ផុត​ពី​ការ​លង់ទឹក​ធ្វើ​ល្អ បាន​ល្អ។

នាង​ឃ្មឹ​ប​គាត់​មាន​ទេព​កោសល្យ​គ្រាន់តែ​ឡើង​ឆាក​ភ្លាម​និយាយ​មក​ចង់​សើច​ក្រមិចក្រមើម​។ បើ​ច្រៀង​វិញ បទ​បុរាណ ភ្លេង​ការ​អី គឺ​បាន ព្រោះ​បាន​លោកឪពុក​នាយ​ជី​វ៉ាន់ស៊ុយ​ជា​អ្នក​បណ្តុះ និង​ច្រៀង​កំប្លែង​បែប​រដឺន​» ។ ចំពោះ​ការ​កាត់សក់​ពិធី​មង្គលការ​វិញ នាយ​កុយ​ថា​មិន​ប្រកាន់​តួ​ស្រី​ណា​ទេ ឲ្យ​តែ​ម្ចាស់​ដើមការ​ពេញចិត្ត គឺ​ទទួល​ឱ្យធ្វើ​ជា​គូ​សម្តែង ។ កន្លង​មក​នាយ​កាត់សក់​មង្គលការ​ជាមួយ​នាង​ខាត់ សុ​ឃី​ម នាង​គ្រ​ត ឬ​អ្នក​ផ្សេង​ទៀត​អាស្រ័យ​លើ​ម្ចាស់​ដើមការ​ពេញចិត្ត ។ «​ចំពោះ​ឃ្មឹ​ប​ខ្ញុំ​មិនដឹង​ថា​យ៉ាងម៉េច​ដែរ បើ​គេ​មិន​ត្រូវការ​ក៏​អត់​បាន​សម្តែង​ដែរ តែបើ​គេ​ពេញចិត្ត​ខ្ញុំ​ពិតជា​ធ្វើ​តាម​តួនាទី​ច្រៀង​កាត់សក់​ការ​ជាមួយ​ឃ្មឹ​ប​មិន​រើសអើង​ឡើយ​» ។

នាយ​កុយ សប្បាយចិត្ត​ដែល​កូនក្រុម​កំប្លែង​របស់​នាយ​ទាំងអស់​បើក​ចិត្ត​ទូលាយ ហើយ​សហការ​គ្នា​សម្តែង​បាន​ល្អ បម្រើ​ការ​កម្សាន្ត​របស់​ប្រិ​យ​មិត្ត​ទស្សនិកជន ៕

រូបភាព៖ នាយកុយ
នាយ​កុយ ទម្លាយ​អាថ៌​កំបាំងនាយ​ហុងដា ទម្រាំ​ព្រមឱ្យ​ឃ្មឹ​ប​សម្ដែង​រួម​គ្នា​វិញ
លោក​ជួង ជី ហៅ​នាយ​កុយ​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​រក្សា​នាង​ឃ្មឹ​ប​ចូល​ជា​សមាជិក​កំប្លែង​របស់​លោក​ដដែល ដោយ​មិន​គិត​រឿង​អតីតកាល​ទៀត​ទេ​
រវាង​នាង​ឃ្មឹ​ប និង​នាយ​ហុងដា​ក្រោយ​បាន​សម្តែង​ជាមួយ​គ្នា​ក្នុង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន​និង​កម្មវិធី​«​ប្រជុំ​តារា​តន្ត្រី​» របស់​ទូរទស្សន៍​បាយ័ន​មក​ឃើញ​ថា មានការ​គាំទ្រ​ខ្លាំង
នេះ​ជា​ផ្លូវ​ជីវិត​ថ្មី​របស់​នាង​ឃ្មឹ​ប
រូបភាព៖ នាងឃ្មឹង និងនាយហុងដា
គ្រប់ការ​សម្តែង​របស់​ក្រុម​លោក មិន​ថា​នៅ​ទីណា​ទេ គឺ​ត្រូវ​តែ​ឱ្យ​នាង ឃ្មឹ​ប​ចូលរួម​ទាំងអស់
រូបភាព៖ នាយកុយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]