អាកាសធាតុត្រជាក់  និងការធ្វើចលនាជង្គង់ច្រើន អាចបង្កជាការឈឺចាប់ត្រង់សន្លាក់និងជង្គង់   ជាពិសេសមនុស្សដែលមានវ័យចំណាស់។   អ្វីដែលសំខាន់នោះគឺ ប្រសិនបើមិនដោះស្រាយការឈឺចាប់នេះទេ វានឹងបង្កឲ្យមានសភាពធ្ងន់ធ្ងរ ជាក់ជាមិនខាន។

ហេតុនេះទើបយើងនឹងលើកឡើងនូវវិធីសាស្រ្តបំបាត់ឈឺជង្គង់  និងឈឺសន្លាក់បានយ៉ាងងាយបែបធម្មជាតិ  ក្រៅពីការព្យាបាលតាមបែបវេជ្ជសាស្រ្ត។ ចង់ដឹងថាងាយស្រួល និងមានប្រសិទ្ធភាពកម្រិតណានោះ សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

គ្រឿងផ្សំមានដូចជា ម្ទេសម៉ដ្ឋ ខ្ញី និងទឹកខ្មេះប៉ោម ឬប្រេងអូលីវ

# គ្រឿងផ្សំមានដូចជា ៖

• ម្ទេសម៉ដ្ឋ (ខ្មែរយើងនិយមហៅ ម្ទេសហុយ តែសម្រាប់ទីនេះអ្នកត្រូវយកវាទៅបុកឲ្យម៉ដ្ឋ) ចំនួន ២ ស្លាបព្រាបាយ

• ទឹកខ្មេះប៉ោម ឬភាសាអង់គ្លេស Apple Cider Vinegar (អាចរកទិញបានតាមផ្សារទំនើប) ចំនួន ១ ពែង

• ប្រេងអូលីវ (អាចទិញបានតាមផ្សារទំនើប) ចំនួនកន្លះពែង

• ខ្ញី (ដោយយកមើមខ្ញីហាន់រួចទៅហាលឲ្យស្ងួត រួចបុកឲ្យម៉ដ្ឋ) ចំនួន ១ ស្លាបព្រាបាយ។

# របៀបអនុវត្ត ៖

យកខ្ញី និងម្ទេសម៉ដ្ឋ លាយជាមួយទឹកខ្មេះប៉ោម ឬលាយជាមួយប្រេងអូលីវក្តៅឧណ្ណៗក៏បាន (មានន័យថាអ្នកអាចប្រើមួយណាក៏បាន បើមានទឹកខ្មេះប៉ោម មិនបាច់ប្រើប្រេងអូលីវក៏បាន បើមានប្រេងអូលីវ មិនបាច់ប្រើទឹកខ្មេះប៉ោមក៏បាន)។ កូរឲ្យសព្វ រហូតល្បាយមានសភាពខាប់ៗ សឹមយកវាមកលាបតាមបរិវេណឈឺចាប់ (តាមជង្គង់ -ល-) រយៈពេល ២០ នាទី ក្នុងមួយថ្ងៃ ២ ដង។

សាកល្បងមើលចុះ  អ្នកនឹងសង្កេតឃើញពីភាពប្រសើរឡើងនៃសរសៃ និងសន្លាក់របស់អ្នកជាមិនខាន ជាពិសេសគឺបាត់ការឈឺចាប់តែម្តង! 

អ្នកនឹងសង្កេតឃើញពីភាពប្រសើរឡើង នៃសរសៃ និងសន្លាក់របស់អ្នកជាមិនខាន ជាពិសេសគឺបាត់ការឈឺចាប់អស់ទាំងស្រុងតែម្តង ដោយគ្រាន់តែអនុវត្តរូបមន្តនេះ

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]