គ្មានអ្នកណាម្នាក់អាចគេចផុតពីស្នាមជ្រីវជ្រួញលើស្បែកបាននោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានស្នាមជ្រីវជ្រួញ ទាំងដែលមិនទាន់ឈានចូលវ័យកណ្តាលផងនោះ អ្នកត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ ពីព្រោះវាធ្វើឲ្យសម្រស់របស់អ្នកធ្លាក់ចុះមួយកម្រិតធំ ដោយសារតែមើលទៅចាស់ជាងអាយុ។

ហេតុនេះ យើងនឹងលើកឡើងនូវទម្លាប់អាក្រក់មួយចំនួន ដែលអ្នកគួរតែបញ្ឈប់ ពីព្រោះវាអាចបង្កជាស្នាមជ្រីវជ្រួញទាំងវ័យក្មេងបាន ដូចខាងក្រោមនេះ ៖

១. ជក់បារី និងផ្សែងបារី 

ការជក់បារី បណ្តាលឲ្យសាច់ដុំមុខធ្លាក់យារ ដោយសារតែការប្រឹងជញ្ជក់ និងបង្ហុយផ្សែង ជាពិសេស ទោះបីជាអ្នកមិនជក់បារី ក៏អ្នកត្រូវចៀសឲ្យឆ្ងាយពីអ្នកជក់ដែរ

ការជក់បារីមិនត្រឹមតែ បង្កជាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរដូចជា ជំងឺមហារីក ជំងឺបេះដូង ឡើងឈាម -ល- ជាដើម ប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យមានស្នាមជ្រីវជ្រួញទាំងក្មេងបានយ៉ាងងាយ។ វាបណ្តាលឲ្យសាច់ដុំមុខធ្លាក់យារ ដោយសារតែការប្រឹងជញ្ជក់ និងបង្ហុយផ្សែង។ អ្វីដែលសំខាន់ ផ្សែងបារីក៏អាចបង្កជាស្នាមជ្រួញបានដែរ ហេតុនេះទោះបីជាអ្នកមិនជក់បារី ក៏អ្នកត្រូវចៀសឲ្យឆ្ងាយពីអ្នកជក់ដែរ។

២. ទទួលទានគ្រឿងស្រវឹងច្រើន 

ជាតិអាល់កុលបំផ្លាញ បរិមាណវីតាមីន A ក្នុងរាងកាយ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលបំផុត ក្នុងការផលិតជាតិកូឡាជែនស្បែក

ការសេពគ្រឿងស្រវឹង ក៏បង្កផលប៉ះពាល់ដល់សុខភាពស្បែកដែរ ដោយសារតែជាតិអាល់កុលបំផ្លាញ បរិមាណវីតាមីន A ក្នុងរាងកាយ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលបំផុត ក្នុងការផលិតជាតិកូឡាជែនស្បែក។ នៅពេលដែលអ្នកខ្វះជាតិកូឡាជែន អ្នកនឹងមានស្នាមជ្រួញច្រើន និងមើលទៅចាស់ជាងអាយុមិនខាន។ ជាពិសេស គ្រឿងស្រវឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកក្នុងខ្លួន ដែលនាំឲ្យមានផលប៉ះពាល់លើស្បែកយ៉ាងខ្លាំង។

៣. ប្រើផលិតផលមានជាតិកាត់ច្រើន 

អ្នកមិនត្រូវប្រើប្រាស់ផលិតផលមានជាតិកាត់ច្រើន ញឹកញាប់ពេកនោះទេ ពីព្រោះវាអាចធ្វើឲ្យស្បែកប្រែជាស្ងួត ស្តើង ងាយរមាស់ ងាយប្រតិកម្ម និងកើតជាស្នាមជ្រួញបាន

ការប្រើប្រាស់ផលិតផលទាំងនោះជួយសម្អាតជាតិខ្លាញ់  និងកោសិកាងាប់បាន ព្រមទាំងជួយឲ្យស្បែកមានសភាពសម៉ដ្ឋរលោងថែមទៀត។  ប៉ុន្តែអ្នកមិនត្រូវប្រើប្រាស់វាច្រើនញឹកញាប់ពេកនោះទេ ពីព្រោះវាអាចបង្កជាផលប៉ះពាល់ទៅវិញទេ ដោយសារតែវាអាចធ្វើឲ្យស្បែកប្រែជាស្ងួត ស្តើង ងាយរមាស់ ងាយប្រតិកម្ម និងកើតជាស្នាមជ្រួញបានយ៉ាងងាយ។

៤. មិនប្រើផលិតផលការពារកម្តៅថ្ងៃ 

ការទទួលរងកាំរស្មីអ៊ុលត្រា UV ក៏អាចបង្កជាស្នាមជ្រីវជ្រួញបានដែរ ពីព្រោះបើគ្មានគ្រីមការពារកម្តៅថ្ងៃទេនោះ កាំរស្មី UV នឹងបំផ្លាញជាតិកូឡាជែនស្បែក និងបណ្តាលឲ្យស្នាមជ្រីវជ្រួញផុសឡើង

ការទទួលរងកាំរស្មីអ៊ុលត្រា UV ក៏អាចបង្កជាស្នាមជ្រីវជ្រួញបានដែរ ពីព្រោះបើគ្មានគ្រីមការពារកម្តៅថ្ងៃទេនោះ កាំរស្មី UV នឹងបំផ្លាញជាតិកូឡាជែនស្បែក និងបណ្តាលឲ្យស្នាមជ្រីវជ្រួញផុសឡើង បានយ៉ាងងាយ។ ហេតុនេះ រាល់ពេលចេញទៅក្រៅ អ្នកត្រូវតែលាបគ្រីមការពារកម្តៅថ្ងៃ ជាពិសេស អ្នកមានស្បែកស។

៥. គេងទាំងមិនសម្អាតគ្រឿងតុបតែងមុខចេញ 

ទម្លាប់គេងទាំងមិនសម្អាតគ្រឿងតុបតែងមុខ អាចបំផ្លាញសាច់មុខ និងធ្វើឲ្យអ្នកចាស់ជាងអាយុ បានយ៉ាងងាយ ដោយសារវាបំបែកសរសៃកូឡាជែនស្បែក និងធ្វើឲ្យស្ទះរន្ធញើស

មានពេលខ្លះ បន្ទាប់ពីធ្វើការងារហត់ពេញមួយថ្ងៃ អ្នកប្រាកដជាគេងទាំងមិនទាន់លាងសម្អាតគ្រឿងតុបតែងមុខ ជាមិនខាន។ ប៉ុន្តែសកម្មភាពនេះ អាចបំផ្លាញសាច់មុខ និងធ្វើឲ្យអ្នកចាស់ជាងអាយុ បានយ៉ាងងាយ ដោយសារវាបំបែកសរសៃកូឡាជែនស្បែក និងធ្វើឲ្យស្ទះរន្ធញើស។ ហេតុនេះ ទោះបីជាអ្នកនឿយហត់ប៉ុណ្ណាក៏ដោយ ក៏អ្នកមិនត្រូវភ្លេចលាងសម្អាតគ្រឿងតុបតែងមុខចេញ មុនពេលគេងដែរ៕

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]