ថៃ៖ រូបរាង ពិតជាសំខាន់បំផុត សម្រាប់តារាល្បី ដូចជា នាង Chompoo ព្រោះថា រូបនាង ត្រូវតែបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ សឹងតែគ្រប់ពេល ដូច្នេះ នាងមិនអាចឡើងគីឡូ ក្លាយជា នារីធាត់បាននោះទេ។

បើទោះបីពេលនេះ Chompoo កំពុងតែពរពោះកូនភ្លោះ ក៏ដោយ ក៏នាង មិនបណ្តោយ ធ្វើឲ្យខ្លួន ឡើងទម្ងន់បាននោះដែរ គឺនាង នៅតែព្យាយាម ទទួលទាននូវអាហារល្អៗ ដើម្បីនាង និងដើម្បីផ្តល់ទៅកូនៗផងដែរ។

តាមប្រភពព័ត៌មានថៃមួយ បានបង្ហាញនូវ របបអាហារជាប្រចាំថ្ងៃ របស់តារាស្រីលំដាប់ នាងChompoo។ បើមើលទៅតាមអាហារដែល នាងទទួលទាន គេសង្កេតឃើញថា ពិតជា តិចបំផុត ដែលស្ទើរតែមិនជឿថា នាងមានកម្លាំង ក្នុងការសម្តែងរឿង ឬក៏មានសកម្មភាព នៅក្នុងសិល្បៈ។

ថ្វីបើ អាហាររបស់នាងតិចក៏ដោយ តែសម្បូរសារធាតុចិញ្ចឹមច្រើន ដែលក្នុងនោះ មានដូចជា បន្លែ សាច់ត្រី ផ្លែឈើ និងជាតិវីតាមីនផ្សេងៗ ដែលអាហារទាំងនេះ អាចផ្តល់ថាមពលឲ្យនាង និងកូនក្នុងផ្ទៃ បានយ៉ាងគ្រប់គ្រាន់៕

តើនេះ ជាអាហារដែលតារាល្បី គេទទួលទានមែនទេ ពិតជាតិចខ្លាំងណាស់!

ចង់ដឹងថាយ៉ាងណា តោះទៅមើល អាហាររបស់ Chompoo ទទួលទានរាល់ថ្ងៃទាំងអស់គ្នា៖

ពិតជាតិចមែនទែន ជាមួយនឹងអាហាររបស់នាង
អាហារមួយប្រភេទនេះ ពោរពេញទៅដោយបន្លែ
នេះគឺបន្លែសុទ្ធតែម្តង
អាហាររបស់នាង ជាប្រចាំថ្ងៃ
តារាសម្តែងល្បីនាង Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]