ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គេសង្កេតឃើញថា មិនដែលធ្វើពិធីធំដុំ អ្វីនោះទេ ដោយគ្រាន់តែជួបជុំ បងប្អូន ទទួលទានអាហារពេលល្ងាចតែប៉ុណ្ណោះ។

តួយ៉ាង សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនផងដែរ  គឺក្រុមគ្រួសាររបស់ លោក ព្រាប សុវត្ថិ បានរៀបចំ ពិធីខួបកំណើតឲ្យ លោកយ៉ាងសាមញ្ញបំផុត ជាមួយនឹង ការកាន់នំខេក និងប៉េងប៉ោង ចម្រុះពណ៌។

បើទោះបីជា មើលទៅ ឃើញធម្មតាមែន តែលោក ព្រាប សុវត្ថិ ពិតជា មានការពេញចិត្តយ៉ាងខ្លាំង ដែលក្រុមគ្រួសារ មិនភ្លេចថ្ងៃកំណើត ហើយតែងSurprise លោក ជារៀងរាល់ឆ្នាំ។

តាមការពិតទៅ ចំពោះថ្ងៃខួបកំណើតពិត របស់តារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ គឺចំពាក់កណ្តាលខែ ឧសភាទេ តែដោយសារតែ រូបលោក និងកូនៗ មានការមមាញឹក ក្នុងការងារ នៅប្រទេស ជប៉ុន ក្នុងអំឡុងថ្ងៃនោះ ទើបក្រុមគ្រួសារ សម្រេចចិត្ត យកថ្ងៃទី ២៦ ខែឧសភា មករៀបចំ ធ្វើពិធីខួបកំណើត ឲ្យលោក តែម្តងទៅ៕

ខួបកំណើតរបស់ តារាចម្រៀងប្រុស ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ