ម៉ាឡេស៊ី៖ ការវះកាត់កែសម្ផស្ស គឺជារឿងដ៏ពេញនិយមមួយ សម្រាប់សុភាពនារី ក៏ដូចជាសុភាពបុរសជាច្រើននាពេលបច្ចុប្បន្ន។ ជាក់ស្តែង នារីវ័យក្មេងជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថា នាងហ៊ានចំណាយលុយដល់ទៅ ខ្ទង់ម៉ឺនដុល្លារកែកុនលើដងខ្លួន ពីនារីដែលធ្លាប់តែមានរូបរាងម៉ាប់ ឲ្យក្លាយទៅជានារីដ៏ស្រស់ស្អាតម្នាក់ ដើម្បីទាក់ទាញចិត្តបុរសៗផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ស្រីស្អាតរូបនេះមានវ័យទើបតែ អាយុ២០ឆ្នាំតែប៉ុណ្ណោះ ប្រើគណនីហ្វេសប៊ុកឈ្មោះថា Pei Pei Seow ។ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងបានរៀបរាប់រឿងរ៉ាវមួយចំនួន ទាក់ទងទៅនឹងការវះកាត់កែសម្ផស្សរបស់នាង ដែលបានចំណាយលុយអស់ជាច្រើន ជាង២ម៉ឺនដុល្លារ (២៣ ៤៣១ដុល្លារ) ទម្រាំក្លាយខ្លួនជាស្រីស្អាតម្នាក់។

ស្រីស្អាតវ័យក្មេងរូបនេះនិយាយថា ដំបូងឡើយនាងមិនចង់ធ្វើការវះកាត់កែសម្ផស្សឡើយ។ ប៉ុន្តែនោះក៏ដោយសារតែបុរសៗ និងសង្គមជាអ្នកអូសទាញនាងឲ្យធ្វើបែបនេះ។ នាងថា បុរសកូនអ្នកមាន គេនឹងមិនខ្វល់ មិនសម្លឹងមើលនារី ដែលមានរូបរាងអាក្រក់ឡើយ ទើបនេះជាមូលហេតុ សម្រចចិត្តឲ្យនាងត្រូវតែធ្វើការវះកាត់។ Seow បានប្រាប់ថា នាងបានវះកាត់កែសម្ផស្សនៅលើផ្ទៃមុខរបស់នាង ដល់ជាង២០ដង ដែលកាលណោះនាងមានអាយុ១៩ឆ្នាំ។ ហើយនាងក៏ដឹងនូវអ្វីដែលនាងកំពុងតែធ្វើនេះផងដែរ បើទោះជាថ្ងៃក្រោយទទួលរងទុក្ខទោសយ៉ាងណាក្តី។

ស្រីស្អាតវ័យក្មេងរូបនេះនិយាយថា ដំបូងឡើយនាងមិនចង់ធ្វើការវះកាត់កែសម្ផស្សឡើយ។ ប៉ុន្តែនោះក៏ដោយសារតែបុរសៗ និងសង្គមជាអ្នកអូសទាញនាងឲ្យធ្វើបែបនេះ

តាមរយៈការរៀបរាប់របស់នាង ក្នុងនោះមានបុរសៗជាច្រើនបានបញ្ចេញមតិ (Comment) នៅក្រោមការបង្ហោះ Status របស់នាងថា៖ Seow នាងជានារីដែលមិនទាន់យល់ច្បាស់ពីបុរសៗនោះទេ។ ព្រោះថាបុរសៗទាំងអស់ មិនមែនសុទ្ធតែជាកូនអ្នកមាន មានទ្រព្យស្តុកស្តម្ភនោះឡើយ។ មានបុរសជាច្រើនដែលស្វែងរកស្នេហាពិតប្រាកដ ដោយមិនមែនស្ថិតនៅលើរូបសម្រស់ ស្រស់ស្អាតរបស់នារីៗនោះទេ។

បុរសមួយចំនួនអាចស្រលាញ់ ទៅលើសម្រស់ស្រស់ស្អាតបែបសិប្បនិម្មិត (វះកាត់កែសម្ផស្ស) នោះមែន ប៉ុន្តែជាក់ស្តែងវាមិនមែនជារបស់ធម្មជាតិឡើយ។ ដូច្នេះមិនយូរមិនឆាប់ទេ បុរសៗអាចនឹងងាយបោះបង់នារីនោះចោល ប្រៀបបីដូចយកពួកនាងយកលេងសើចយ៉ាងអ៊ីចឹង។ ព្រោះបុរសៗនឹងងាយទៅរក នារីដែលមានរូបសម្រស់ស្រស់ស្អាត ពីធម្មជាតិវិញជាក់ជាមិនខាន។

ថ្វីបើមានការិះគន់មិនល្អ និងការបញ្ចេញមតិជាច្រើនមកលើរូបនាងយ៉ាងណាក្តី ប៉ុន្តែ Seow នៅតែទទួលយកនិងរំភើបចិត្ត ដែលនាងអាចច្នៃខ្លួនឯងឲ្យស្រស់ស្អាតបានបែបនេះ។ Seow ថា នាងពិតជាអរគុណខ្លាំងណាស់ ដល់អតីតមិត្តប្រុសរបស់នាង ដែលបានបោះបង់នាងចោល ដោយសារតែពីមុខរូបកាយរបស់នាងអាក្រក់ ប៉ុន្តែពេលនេះនាងបានប្រែខ្លួនឯងស្រស់ស្អាតដាច់ និងជានារីម្នាក់ដែលមានអ្វីៗ សព្វគ្រប់បែបយ៉ាងមិនដូចពីមុនឡើយ។ Seow ថា បើនិយាយទៅ នាងគឺពិតជាស្អាតដាច់ជាងមិត្តស្រីថ្មី របស់អតីតមិត្តប្រុសរបស់នាងទៅទៀត។

យ៉ាងណាមិញ បើទោះជាមានការរៀបរាប់យ៉ាងណាក្តី Seow នៅតែត្រូវព្រនង់រិះគន់យ៉ាងចាស់ដៃ ពីសំណាស់អ្នកនិយមលេងបណ្តាញសង្គមជាច្រើនថា នាងមិនត្រឹមតែជាស្រីបង្អួតសម្រស់ ដែលលើកតម្កើងលើការវះកាត់ ចង់ឲ្យគ្រប់គ្នាធ្វើដូចជានាងតែប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាស្រីដែលមានមោទនភាព លើខ្លួនឯងខ្លាំងបង្ហាញពីភាពស៊ិចស៊ី ឡូយឆាយ មិនខុសទៅនឹងស្រ្តីរកស៊ីតាមផ្លូវងងឹត ទាក់ប្រុសៗយកលុយចាយនោះឡើយ ៕  

នាងថា បុរសកូនអ្នកមាន គេនឹងមិនខ្វល់ មិនសម្លឹងមើលនារី ដែលមានរូបរាងអាក្រក់ឡើយ ទើបនេះជាមូលហេតុ សម្រចចិត្តឲ្យនាងត្រូវតែធ្វើការវះកាត់
Seow បានប្រាប់ថា នាងបានវះកាត់កែសម្ផស្សនៅលើផ្ទៃមុខរបស់នាង ដល់ជាង២០ដង ដែលកាលណោះនាងមានអាយុ១៩ឆ្នាំ
រូបភាព៖ នៃការបំលាស់ប្តូររបស់ Seow
Seow ថា នាងពិតជាអរគុណខ្លាំងណាស់ ដល់អតីតមិត្តប្រុសរបស់នាង ដែលបានបោះបង់នាងចោល ដោយសារតែពីមុខរូបកាយរបស់នាងអាក្រក់ ប៉ុន្តែពេលនេះនាងបានប្រែខ្លួនឯងស្រស់ស្អាតដាច់ និងជានារីម្នាក់ដែលមានអ្វីៗ សព្វគ្រប់បែបយ៉ាងមិនដូចពីមុនឡើយ
Seow ថា បើនិយាយទៅ នាងគឺពិតជាស្អាតដាច់ជាងមិត្តស្រីថ្មី របស់អតីតមិត្តប្រុសរបស់នាងទៅទៀត
បើទោះជាមានការរៀបរាប់យ៉ាងណាក្តី Seow នៅតែត្រូវព្រនង់រិះគន់យ៉ាងចាស់ដៃ ពីសំណាស់អ្នកនិយមលេងបណ្តាញសង្គមជាច្រើនថា នាងមិនត្រឹមតែជាស្រីបង្អួតសម្រស់ ដែលលើកតម្កើងលើការវះកាត់
ចង់ឲ្យគ្រប់គ្នាធ្វើដូចជានាងតែប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាស្រីដែលមានមោទនភាព លើខ្លួនឯងខ្លាំងបង្ហាញពីភាពស៊ិចស៊ី ឡូយឆាយ មិនខុសទៅនឹងស្រ្តីរកស៊ីតាមផ្លូវងងឹត ទាក់ប្រុសៗយកលុយចាយនោះឡើយ
រូបភាព៖ នាង Seow
រូបភាព៖ នាង Seow

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]