ភ្នំពេញ៖ រឿងរ៉ាវជីវិតស្នេហាមិនសមប្រកបរបស់អតីតពិធីការិនី និងតារាសម្តែងអ្នកនាង ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ជាស្វាមី កំពុងតែក្លាយទៅជាប្រធានមួយដ៏ក្តៅ ដែលបានទាញចំណាប់អារម្មណ៍មហាជនជាច្រើននាក់ ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

មួយលើកជាពីរលើក ពិតជាអាណិតអតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី ណាស់ ដែលចប់ពីរឿងមួយចូលរឿងមួយ ព្រោះថ្មីៗនេះនាងត្រូវស្រីស្នេហ៍ថ្មីមួយទៀតរបស់ស្វាមី ថាដៀលឱ្យទៀត

ហើយស្រាប់តែម្សិលមិញនេះ ពេលធ្វើដំណើរទៅចូលរួម ពិធីខួបកំណើតតារាសម្តែងអ្នកនាង លី ម៉ារីណា ក៏បានជួបរឿងស៊យ ដោយមានគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូក្មេងស្ទាវបើកបុករថយន្ត បណ្តាលឱ្យខូចខាតផ្ទៃខាងមុខទាំងស្រុង។ 

ប៉ុន្តែអ្នកនាង សុធារី មិនបានទារថ្លៃសំណងអ្វីទាំងអស់ ព្រោះភាគីម្ខាងទៀតបានប្រាប់ថាគ្មានលុយសង ហើយក៏បាននិយាយពាក្យសុំទោសតែមួយម៉ាត់តែប៉ុណ្ណោះហើយក៏ទៅបាត់។

តើពិតជាសំណាងអាក្រក់ ឬមកពីអ្វីបានជាអ្នកនាង ឈិន ច័ន្ទសុធារី ចេះតែជួបរឿងមិនល្អដូច្នេះ? 

ឡានដែលរងការខូចខាត ព្រោះគ្រោះថ្នាក់កាលពីម្សិលមិញនេះ
សាររបស់អ្នកនាង ឈិន ច័ន្ទសុធារី នៅក្នុងហ្វេសប៊ុក
រូបភាព៖ ឈិន ច័ន្ទសុធារី
រូបភាព៖ ឈិន ច័ន្ទសុធារី
រូបភាព៖ ឈិន ច័ន្ទសុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី