ចិន៖ និស្សិតសាកលវិទ្យាល័យនៅក្នុងប្រទេសចិនមួយរូប បានឈ្នះពានរង្វាន់ ក្នុងប្រភេទឈុតប៊ីគីនី នៃកម្មវិធីនារីសាច់ដុំអន្តរជាតិ បានបង្ហើបប្រាប់ពីអាថ៌កំបាំងនៃរបបអាហាររបស់នាង ដោយញ៉ាំស៊ុតផ្នែកស មួយថ្ងៃ ចំនួន១០គ្រាប់ជាប្រចាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា នាង Xu Mengli វ័យ២០ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី កាលពីសប្តាហ៍មុន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Asian Bodybuilding and Fitness Championship លើទី៥១ ហើយនាងបានឈ្នះមេដាយមាស ក្នុងប្រភេទនារីសាច់ដុំ ស្លៀកឈុតប៊ីគីនី។

ជាមួយនឹងការទទួលជ័យជំនះមួយនេះ នាង Xu Mengli ដែលជានិស្សិតក្នុងសាកលវិទ្យាល័យ Chengdu បានក្លាយទៅជានារីជនជាតិចិន វ័យក្មេងបំផុត ដែលគ្រងដំណែងជើងឯក នៅក្នុងប្រភេទនៃការប្រកួតប្រជែងរបស់នាង។ 

នាង Xu Mengli ក្នុងការប្រកួត Asian Bodybuilding and Fitness Championship
នាង Xu និស្សិតសាកលវិទ្យាល័យ Chengdu
ឈ្នះមេដាយមាស ក្នុងប្រភេទនារីសាច់ដុំ ស្លៀកឈុតប៊ីគីនី

ទម្រាំបានឈានជើងមកកាន់វិថីជោគជ័យមួយនេះ មិនមែនជារឿងងាយស្រួលឡើយ ដោយនាង Xu បានប្រាប់ថា នាងត្រូវងើបពីគេងនៅម៉ោង ៥កន្លះព្រឹក ដើម្បីជិះរថភ្លើងទៅដល់កន្លែងហាត់ប្រាណ នៅម៉ោង៦ព្រឹក។ នៅទីនោះនាងធ្វើលំហាត់ប្រាណកម្តៅសាច់ដុំ លើកទម្ងន់ រលាស់ខ្សែពួរ និងសមដើរបង្ហាះម៉ូដជាដើម។

ប្រភពបន្តថា នាង Xu មានរាងស្រស់ស្អាត និងមានទម្ងន់៤៨គីឡូក្រាម ដែលវាជាផ្នែកមួយជួយឲ្យនាងឈ្នះការប្រកួត ហើយគុណសម្បត្តិមួយនេះបានមកពីការញ៉ាំស៊ុត ផ្នែកពណ៌ស មួយថ្ងៃ១០គ្រាប់ ជារៀងរាល់ថ្ងៃ។ នាងបានប្រកាន់ភ្ជាប់នូវផែនការក្នុងការគ្រប់គ្រងរបបអាហាររបស់នាង យ៉ាងតឹងរ៉ឹងបំផុត ដើម្បីគ្រប់គ្រងកម្រិតកាបូអ៊ីដ្រាត និងការប្រូតេអ៊ីន នៅក្នុងខ្លួនរបស់នាង។

នាងថែមទាំងត្រូវរស់នៅក្នុងគោលការណ៍មួយ ដោយត្រូវបរិភោគអាហារក្នុងចំនួនតិចតួច និងមានពេលវេលាញ៉ាំជាក់លាក់ ព្រមទាំងមិនត្រូវញ៉ាំសាច់ ដែលមានពណ៌ក្រហមថែមទៀតផង។

គួររំឮកថា ការប្រកួតប្រជែងដែលនាង Xu បានចូលរួមនោះ ត្រូវបានធ្វើឡើងក្នុងទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ដោយមានអត្តពលិក ចំនួន២៣៣នាក់ មកពី២៦ប្រទេស ចូលរួមប្រកួត។ ខណៈប្រទេសចិន មានអ្នកចូលរួមចំនួន ៥៦នាក់ ហើយនាំយកមេដាយមាស ចំនួន ៩គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ចំនួន៦គ្រឿង ត្រឡប់មកវិញ៕ 

សកម្មភាពហាត់ប្រាណយកសាច់ដុំ និងរាងស្អាត របស់ នាង Xu
សកម្មភាពហាត់ប្រាណយកសាច់ដុំ និងរាងស្អាត របស់ នាង Xu
សកម្មភាពហាត់ប្រាណយកសាច់ដុំ និងរាងស្អាត របស់ នាង Xu

ប្រភព៖ Nextshark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]