ភ្នំពេញ៖ តារាកំប្លែងក្រមិចក្រមើម និងមានរូបសម្រស់ស្រស់ស្អាតកញ្ញាវ៉ាន់នីឡា កូនស្រីលោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលប្រិយមិត្តធ្លាប់បានឃើញការសម្តែងរបស់នាងតាំងពីវ័យកុមារមកនៅក្នុងកម្មវិធី «រាត្រីកំសាន្ត» ពេលនេះនាងបានធំពេញវ័យ ពេញរូបពេញរាងហើយថែមទាំងស្រស់ស្អាតខ្លាំងទៀតផង។

ក្រឡេកទៅមើលអាជីពជាអ្នកសិល្បៈវិញ បច្ចុប្បន្ននេះតារាកំប្លែងក្មេងវ័យ កញ្ញាវ៉ាន់ នីឡា ក៏ទទួលបានប្រជាប្រិយយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ទាំងក្មេងទាំងចាស់នៅទូទាំងប្រទេស។

ក្រៅពីអាជីពជាតារាកំប្លែងតារាស្រីរូបនេះ ក៏ជាអ្នកលក់ផលិតផលថែរក្សាសម្ជស្សតាមអនឡាញផងដែរ ដោយមានការគាំទ្រយ៉ាងច្រើនគួរឱ្យកត់សម្គាល់ពីអតិថិជន។

ហើយថ្មីៗនោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកតាវិចទ័រក៏បានបង្ហាញរូបថតចំនួនពីរសន្លឹករបស់វ៉ាន់នីឡា កាលពីនៅក្មេងៗផងដែរ ដែលសុទ្ធតែស្អាតៗ និងគួរឱ្យស្រលាញ់មិនណយទេ។ ទើបតែដឹងទេថាកញ្ញា វ៉ាន់ នីឡា ពេលនៅតូចមានមុខមាត់គួរឱ្យខ្នាញ់បែបនេះសោះ។ 

ចង់ដឹងថាកាលពីក្មេងនាងស្រស់ស្អាតយ៉ាងណា ទស្សនារូបភាពដូចខាងក្រោមនេះ៖ 

រូបភាព៖ វ៉ាន់ នីឡា កាលនៅជាទារកនៅឡើយ
រូបភាព៖ វ៉ាន់ នីឡា កាលពីកុមារភាព គួរឱ្យខ្នាញ់
រូបភាព៖ វ៉ាន់ នីឡា ពេលធំឡើង ហើយស្លៀកសម្លៀកបំពាក់ប្រពៃណី
រូបភាព៖ វ៉ាន់ នីឡា ពេលធំឡើង ហើយស្លៀកសម្លៀកបំពាក់ប្រពៃណី
រូបភាព៖ វ៉ាន់ នីឡា ពេលធំឡើង ហើយស្លៀកសម្លៀកបំពាក់ប្រពៃណី
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ
រូបភាព៖ វ៉ាន់ នីឡា នាពេលបច្ចុប្បន្ននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា