ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ហាក់ដូចជាឡើងកូដស្រឺតៗក្នុងវិស័យសិល្បៈ ដែលអ្នកនាងទទួលថត ខ្សែភាពយន្ដជាហូរហែ រីឯសម្រស់វិញក៏កាន់តែស្រស់ស្អាត។

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយនេះក៏មានព័ត៌មានផ្ទុះជាច្រើនសារ ទាក់ទងនឹងភាពស្និតស្នាលរវាងអ្នកនាង និងកីឡាករលោក លី វ៉ាហេទ។ ដូចជាភាពផ្អែមល្ហែមត្រង់ឈុតអ្នកទាំងពីរសម្ដែងរួមគ្នាក្នុងទឹក ក្នុងរឿង «ខូចចិត្តអាជីព» ដែលក្រោយពីវីដេអូត្រូវបានបង្ហោះរួចមក ក៏មានអ្នកនៅក្នុងហ្វេសប៊ុកជាច្រើន បាននាំគ្នានិយាយថា «Sweet ពេកហើយ អត់យល់អារម្មណ៍អ្នកអត់លិឍសោះ»។

សូមទស្សនាឈុតនេះនៅខាងក្រោម៖

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះនោះ គឺអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះវីដេអូថ្មីមួយកាលពីយប់មិញ ជាមួយនឹងលោក  លី វ៉ាហេទ ម្ដងទៀត កាន់តែផ្អែមល្ហែមជាងមុន ជាមួយនឹងសារមួយឃ្លាថា៖

«មើល10ដងសើចទាំង10ដង មោះមោះមកមើល Footballer ច្រៀងម្ដងថាអាក្រក់ស្ដាប់ប៉ុនណ្ណា ច្រៀងកន្លះបទដូរតុងចង់700តុង នេះជា video កាដូខួបកំនើតណា Dear bro ... សន្យាគ្នាសិនថាលេងកុំខឹងហាហាហា»

រូបភាព អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេត កាលពីកន្លងទៅនេះ
រូបភាព អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេត កាលពីកន្លងទៅនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ