ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ឈីន រតនៈ ចំពោះការងារសិល្បៈនាពេលបច្ចុប្បន្ន កំពុងតែដើរទៅមុខជារឿយៗ ដោយតាមរយៈការចេញនូវបទចម្រៀងថ្មីៗពីខាងផលិតកម្ម រស្មីហង្សមាស ក៏ដូចជាមមាញឹកជាមួយនឹងការច្រៀងតាម កម្មវិធីនានាជាដើម។

ដោយឡែក ក្រឡេកមកជីវិតគ្រួសារនាងវិញម្តង បើយោងតាមការបង្ហោះនាពេលថ្មីៗនេះ របស់កញ្ញា ឈីន រតនៈ នៅលើ គណនីហ្វេសប៊ុករបស់នាង បានឲ្យឃើញថា ម្តាយរបស់នាងកំពុងតែឈឺដោយសារជំងឺច្រើនមុខ និងកំពុងតែគេងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំការតាមដានអាការៈពីគ្រូពេទ្យផងដែរ។

យ៉ាងណាមិញ សាររបស់ ឈីន រតនៈ បានធ្វើឲ្យអ្នកគាំទ្ររបស់នាង រំជួលចិត្តជាខ្លាំង ដោយក្នុងនោះនាងបានសរសេរថា ៖«បើកូនអាចឈឺជំនួសម៉ែបាន កូនមិនអោយម៉ែឈឺពិបាកបែបនេះទេ» ព្រមជាមួយនឹងរូបថតរបស់អ្នកម្តាយ ដែលកំពុងគេងនៅលើគ្រែ ដែលធ្វើឲ្យអ្នកគាំទ្រអាណិតអ្នកមីងខ្លាំងមែនទែន។

ម្តាយរបស់ ឈីន រតនៈកំពុងគេងសម្រាកនៅក្នុងមន្ទីរពេទ្យ

គួរឲ្យដឹងថា ម្តាយរបស់តារាចម្រៀងរូបនេះ មានជំងឺប្រចាំកាយជាច្រើនមុខដូចជា ពោះវៀនដុះខ្នែង លើសឈាម និងទឹកនោមផ្អែម ដែលធ្វើឲ្យរាងកាយរបស់គាត់ចុះអន់ខ្សោយ មិនសូវមានកម្លាំងនោះទេ។

បន្ថែមពីនេះក៏មានអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គម បានសរសេរជាសារជូនពរឲ្យម្តាយរបស់កញ្ញា ឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះផងដែរ៕    

ឈីន រតនៈ កាន់ដៃអ្នកម្តាយ ដោយក្តីទុក្ខព្រួយ
រូបរបស់ ឈីន រតនៈជាមួយនឹងម្តាយ
អ្នកម្តាយ ជាទីស្រលាញ់ របស់តារាចម្រៀង ឈីន រតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ