រហូតមកដល់ពេលនេះប្រិយមិត្តទូរទស្សនិកជន កំពុងតែជក់ចិត្តជាមួយនឹងរឿងភាគចិន-កូរ៉េ ដែលសម្តែងដោយកំពូលតារាចម្រៀង និងសម្តែង Rain នោះគឺរឿង «ស្នេហ៍ប្រែកាយ» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៦ល្ងាច។

ទស្សនិកជនមានដឹងទេថា ខ្សែភាពយន្តដ៏ល្អមួយនេះត្រូវបានថតដល់ទៅបីប្រទេស គឺប្រទេសចិន កូរ៉េ និង ប៊ែលហ្សិក។

ទាំងការថត និងការសម្តែងរឿង គឺត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីឲ្យខ្សែរឿងមួយនេះ ទទួលបានប្រជាប្រិយភាព។ មូលហេតុទាំងអស់នេះហើយ ទើបធ្វើឲ្យរឿងមួយនេះទទួលបានជោគជ័យខ្លាំងបំផុតនៅប្រទេសចិន ដោយមានអ្នកទស្សនាច្រើនជាង៣ពាន់លានដងលើអនឡាញ។

រឿងនេះត្រូវបានទិញសិទ្ធិចាក់ផ្សាយនៅក្នុងប្រទេសចំនួន៨ ហើយកម្ពុជាគឺជាប្រទេសទី៩ដែលកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍PNN។ ដូចដែលប្រិយមិត្តបានទស្សនារួចមកហើយ ពីស្នេហារវាង Mi Dou និង Xiao Liang ឥឡូវនេះ ពួកគេក៏បានក្លាយជាសង្សារនឹងគ្នា និងយល់ចិត្តគ្នាទៀតផង។ កាលពីម្សិលម៉ិញនេះ Mi Dou បានណាត់ Xiao Liang ទៅមើលកុនជាមួយគ្នា តែក៏ត្រូវបានអាក់ខានទៅវិញដោយសារតែ Xiao Liang ជាប់ណាត់ជាមួយអតីតសង្សាររបសខ្លួនពីរឿងការងារមិនអាចទៅទាន់ពេល។ ទោះបីជាបែបណា Mi Dou នៅតែមិនខឹងនឹង Xiao Liang ចុះបើសិនជាមិត្តនារីៗវិញ នឹងអាចលើកលែងទោសអោយគេបានដែរទេ?

សូមកុំភ្លេចរង់ចាំតាមដានទស្សនាភាគបន្តរឿង «ស្នេហ៍ប្រែកាយ» នាល្ងាចនេះវេលាម៉ោង៦ដល់ម៉ោង៧យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នៅលើកញ្ចក់ទូរទស្សន៍PNN៕

សូមទស្សនាឈុតខ្លីសម្រាប់ល្ងាចនេះខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]