រាជធានីភ្នំពេញ ៖ គ្រាន់តែដឹងថា លោកតាហ្វ៊ុយហ្សូ រងជំងឺជាច្រើនបានសម្តែងការអាណិតគាត់ ហើយខ្លះបានជួយឧបត្ថម្ភ ដើម្បីបានដោះស្រាយ ។ យ៉ាងណាពេលនេះ ទំនងលោកតាយ៉ាប់យឺនផ្នែកលុយកាក់ព្យាបាលហើយ ទើបបានជាសុខៗប្រកាសលក់ផ្ទះយ៉ាងតក់ក្រហល់បែបនេះ។
ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sou Savang ដែលជាឈ្មោះពិតរបស់តារាកំប្លែងជើងចាស់នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមយក្សអំពីព័ត៌មានលម្អិតក្នុងការលក់ផ្ទះ។ ហើយមានគណនីជាច្រើនបានចូលឆ្លងឆ្លើយ Comment នៅលើសារមួយនោះ ទាក់ទងនឹងមូលហេតុនៃការប្រកាសលក់ផ្ទះលោកតាហ្វ៊ុយហ្សូ។ ដោយលោកតាបានឆ្លើយតបថា គឺដោយសារតែត្រូវការប្រាក់សម្រាប់ព្យាបាលជំងឺបន្ត។
តារាកំប្លែងជើងចាស់ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ ហើយមួយរយៈនេះបានឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ ។
យ៉ាងណាក្តីអការៈធ្វើទុក្ខកាន់តែខ្លាំងរបស់តារាកំប្លែងលោកតា ពុយហ្សូ បាននិងកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ ។ នេះបើតាមភរិយាលោកតាបានប្រាប់។ លោកតាមិនត្រឹមឈឺជំងឺថ្លើមទេ សូម្បីតែផ្នែកក្បាលជង្គង់ ក៏មានសភាពខ្សោយទៅៗដើរលេងចង់បាន ហើយប្រើថ្នាំជំនួយរហូតមក ។
លោកតាបានឈឺរយៈពេលយូរខែមកហើយ និងអាណិតក្មេងៗដែលត្រូវរស់នៅមណ្ឌលផងចាយវាយផង បើមួយថ្ងៃហោចណាស់ចំណាយម្ភៃម៉ឺនរៀលលើម្ហូបអាហារ និងថ្លៃរៀន។ បើពេលនេះ ឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយ តើក្មេងៗទៅជាយ៉ាងណា?
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]