ភ្នំពេញ៖ ក្រោយឈ្នះខ្សែក្រវ៉ាត់នៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្តាហ៍មុន កីឡាការិនី Samontha Stephenson ដែលជាក្មួយស្រីរបស់ កែវ រំចង់ ទទួលបានការសាទរជាច្រើនពីប្រិយមិត្តស្នេហាវិស័យប្រដាល់។ ប៉ុន្តែទន្ទឹមនឹងការសាទរ ក៏មានប្រិយមិត្តខ្លះ បញ្ចេញមតិរិះគន់ផងដែរ ដោយសារកីឡាការិនីរូបនេះ ឡើងប្រកួត ដោយស្លៀកខោរបស់ថៃ (Muay Thai) ។

បើទោះជាយ៉ាងណាក៏ដោយ ពេលនេះ កីឡាការិនី Samontha Stephenson បានឆ្លើយតប ក៏ដូចជាបំពេញតាមតម្រូវការរបស់អ្នកគាំទ្រហើយ បន្ទាប់ពីរូបនាងបានបង្ហោះរូបមួយសន្លឹក ក្នុងឈុតថ្មី ខោគុនខ្មែរ ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត មិនតែប៉ុណ្ណោះ បូកផ្សំជាមួយអាវយឺតពណ៌ខ្មៅ ដែលមានរូបតំណាងគុនខ្មែរ នៅខាងក្រោយអាវទៀតផង។

ពាក់ព័ន្ធនឹងរឿងនេះ កីឡាករប្រដាល់ កែវ រំចង់ មានក្តីរំភើបយ៉ាងខ្លាំង ក្រោយពីឃើញក្មួយស្រីរបស់ខ្លួនបង្ហាញនូវឈុតថ្មីនេះ ហើយបានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «ឥឡូវក្មួយស្រីញុមបាន បំពេញបំណងរបស់បងប្អូនហើយ គឺស្លៀកខោ ( គុណខ្មែរ) របស់យើងហើយ សូមបងប្អូនជួយគ្រាំទ្រក្មួយស្រីផងណាបងប្អូន» ៕ 

កីឡាការិនី Samontha បង្ហោះរូបមួយសន្លឹក ក្នុងឈុតថ្មី ខោគុនខ្មែរ ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត
កីឡាការិនី ឈ្នះខ្សែក្រវ៉ាត់ នៅសហរដ្ឋអាមេរិក
កីឡាការិនី Samontha Stephenson
កីឡាករ កែវ រំចង់ និងក្មួយស្រី Samontha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]