ម៉ិកស៊ិក៖ នារីម្នាក់ជនជាតិម៉ិកស៊ិក អាចយកឈ្នះអ្នករត់ដ៏ទៃទៀតចំនួន៥០០នាក់ មកពី១២ប្រទេសផ្សេងគ្នា ដោយការរត់ម៉ារ៉ាតុងផែ្នកនារី តាមផ្លូវលំចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ក្នុងតំបន់មួយនៃប្រទេសម៉ិកស៊ិក ដោយនាងពុំមានបទពិសោធន៍ក្នុងការប្រកួតរត់ចម្ងាយម៉ារ៉ាតុងពីមុនមកនោះទេ។

ស្ត្រីរូបនេះ មានឈ្មោះ Ramirez គឺជាអ្នកឃ្វាលគោ និងពពែ  ហើយការងារឃ្លាលគោ និងពពែនេះ តម្រូវឲ្យនាងត្រូវដើរយ៉ាងហោចណាស់ ក៏១៥គីឡូម៉ែត្រដែរ ក្នុង១ថៃ្ងដែរ ។ នេះបើតាមសារព័ត៌មាន BBC បានចុះផ្សាយ។

Ramirez បានឈ្នះជើងឯកម៉ារ៉ាតុងចម្ងាយ៥០គីឡូម៉ែត្រ ដោយប្រើត្រឹមស្បែកជើងផ្ទាត់

ជារឿងអស្ចារ្យ នាងមិនមែនជាកីឡាករអាជីពអ្វីទេ បើប្រៀបទៅនឹងកីឡាករដ៏ទៃដែលបានធើ្វការរត់ប្រណាំងជាមួយនាង។ 

អ្វីដែលពិសេសនោះ គឺនាងមានត្រឹមសែ្បកជើងស៊កប៉ុណ្ណោះក្នុងការរត់ប្រណាំង។ ក្រោយពីការឈ្នះការប្រកួតនេះក្នុងនាមជាជើងឯក រូបនាងទទួលបានទឹកប្រាក់ចំនួន ២៥០ផោន (៣២៤ដុល្លារ) ពីការប្រកួតនេះ។

រឿងមួយនេះទើបតែធើ្វឲ្យសារព័ត៌មានក្នុងតំបន់អឺរ៉ុបមានការភ្ញាក់ផ្អើលទេ ដោយរឿងនេះបានកើតឡើងមួយខែទៅហើយ ពោលគឺក្នុងថៃ្ងទី២៩ ខែមេសា ក្នុងប្រទេសម៉ិកស៊ិក។

Ramirez គឺជាស្រ្ដីដែលមកពីសហគមន៍ជនជាតិដើមភាគតិច Tarahumara ក្នុងប្រទេស ម៉ិកស៊ិក ដែលពីមុនត្រូវបានគេស្គាល់ថា ជាតំបន់ដែលសម្បូរទៅដោយអ្នកសមត្ថភាពក្នុងការរត់ចម្ងាយ៕

សកម្មភាពទទួលជ័យលាភី
នាង Ramirez ជាមួយនឹងបាច់ផ្កាអបអរ

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]