ការសិក្សាបែបវិទ្យាសាស្រ្តមួយចំនួន បានបង្ហាញថា ពន្លឺពណ៌ខៀវចាំងចេញមកពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបង្កជាគ្រោះថ្នាក់ដល់ កោសិការ៉េទីនក្នុងភ្នែករបស់មនុស្សឲ្យស្លាប់បាន។

ទន្ទឹមនឹងនោះដែរ អ្នកជំនាញបានធ្វើការអះអាងថា ពន្លឺពណ៌ខៀវ ដែលបញ្ចេញមកពីឧបករណ៍អេឡិចត្រូនិច ពិតជាអាចបណ្តាលឲ្យកោសិការ៉េទីនក្នុងភ្នែក ស្លាប់យ៉ាងលឿនបានពិតមែន  ដូចជាករណីរបស់បុរសវ័យខ្ទង់ ៤០ ឆ្នាំម្នាក់ដែលតែងតែ ប្រើភ្នែកសម្លឹងមើលទូរស័ព្ទស្មាតហ្វូនរបស់គាត់ ក្នុងបន្ទប់ងងឹត យ៉ាងហោចណាស់ក៏ ៣០ នាទីជារៀងរាល់យប់។

ពន្លឺពីទូរស័ព្ទ បានធ្វើឲ្យក្រសែភ្នែករងការខូចខាតបន្តិចម្តងៗ រហូតខូចខាតទាំងស្រុង មិនអាចព្យាបាលបាន ដោយលេចចេញជាជំងឺមហារីកឡើង

ជាក់ស្តែង គាត់ក៏បានទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ និងត្អូញត្អែរអំពីភ្នែកគាត់ ដែលមើលអ្វីមិនឃើញច្បាស់ទាល់តែសោះ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច លោកគ្រូពេទ្យបានសង្កេតឃើញថា គ្រាប់ភ្នែករបស់គាត់ឡើងក្រហម ដោយសារតែទទួលរងផលប៉ះពាល់ពី ការប្រើប្រាស់ទូរស័ព្ទជារៀងរាល់យប់នោះយ៉ាងធ្ងន់ធ្ងរ។ ពន្លឺពីទូរស័ព្ទ បានធ្វើឲ្យក្រសែភ្នែករបស់គាត់រងការខូចខាតបន្តិចម្តងៗ រហូតខូចខាតទាំងស្រុង មិនអាចព្យាបាលបាន ដោយលេចចេញជាជំងឺមហារីកឡើង។

គួរឲ្យសោកស្តាយ គ្រូពេទ្យមិនអាចធ្វើអ្វីបាននោះទេ ពីព្រោះការវះកាត់ប្តូរកោសិការ៉េទីនភ្នែក មានឱកាសជោគជ័យតិចតួចណាស់ គួបផ្សំជាមួយនឹងតម្លៃវះកាត់ថ្លៃកប់ពពកថែមទៀត។

ដូច្នេះហើយ ដើម្បីការពារភ្នែកមិនឲ្យទទួលរងការខូចខាត ឬកកើតជាជំងឺមហារីកនោះ សូមអ្នកគួរចៀសវាងប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងទីងងឹតឲ្យបាន តាមដែលអាចធ្វើទៅបាន។ មិនថាតែខ្លួនអ្នកផ្ទាល់ ឬអ្នកស្គាល់ណាម្នាក់នោះទេ ឲ្យតែមានទម្លាប់បែបនេះ សូមអ្នកធ្វើការណែនាំ និងបញ្ឈប់ជាបន្ទាន់ ពីព្រោះការប្រើប្រាស់ទូរស័ព្ទទាំងងងឹត ជាពិសេសជារៀងរាល់យប់នេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់៕ 

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]