រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ​លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ប្រធាន​ផលិតកម្ម​វិធី​ ប្រចាំ​នៅ​ទូរទស្សន៍ CTN បាន​ប្រគល់​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​ ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​ប្រគល់​ប្រាក់​ចំនួន​ ៥​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ជា ជា​ការ​ជួយ​ដល់​សង្គម​លោកតា​វ៉ិ​ច​ទ័​រ បាន​ខិតខំ​រៃ​អង្គាស​ជាមួយ​សិល្បៈករ​ រហូត​បាន​សម្រេច​គោលដៅ​ជួយ​ដល់​សង្គម​ ដែល​នេះ​ជា​សកម្មភាព​មនុស្សធម៌​ ថ្មី​មួយទៀត​របស់​ក្រុម​កំប្លែង​ស៊ី​ធី​អិន ។

នេះ​ជា​ថវិកា​ដែល​ក្រុមការងារ​របស់​លោក​ ប្រមូល​បាន​ពី​ការ​រៃ​អង្គាស​តាម​បណ្ដា​ខេត្ត និង​តាម​រយៈ​ការ​ចូលរួម​ ពី​សប្បុរសជន​កន្លង​មក ។ នៅ​ក្នុង​វេទិកា​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​​ តារា​កំប្លែង​ល្បី​ៗ​ដែល​សុទ្ធតែ​ បាន​រួមចំណែក​ដើរ​រៃ​អង្គាស​ថវិកា​ក្នុង​យុទ្ធនាការ​នោះ ។ លោកតា​វ៉ិ​ច​ទ័​រ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​សម្រាប់​ក្រុម​លោក​ ដែល​បាន​ប្រមូល​លុយ​​ ពី​បណ្ដា​សប្បុរសជន​ដើម្បី​គន្ធ​បុប្ផា ដោយ​លើក​ទី​១​ធ្លាប់​ប្រគល់​ទឹកប្រាក់​ ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​ម្ដង​រួច​ហើយ ។

លោក​បាន​ពន្យល់​ ពី​មូលហេតុ​ធ្លាក់​ចុះ​ទឹកប្រាក់​ សម្រាប់​ការ​ប្រគល់​លើក​នេះ​ថា គឺ​ដោយសារ​តែ​លោក​បាន​ បង្វែរ​ឲ្យ​ម្ចាស់​ជំនួយ​ដែល​ធ្លាប់​ជួយ​មុន​ៗ​ យក​ថវិកា​មក​ជូន​មន្ទីរពេទ្យ​ដោយ​ផ្ទាល់​វិញ ។ លោក​ក៏​បាន​អំពាវនាវ​ ឲ្យ​បន្តសកម្មភាព​មួយ​នេះ​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​ជា​ប្រយោជន៍​ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ជា​ពិសេស​តារា​ដែល​មិន​ទាន់​បាន​រួមចំណែក​ណាមួយ​នៅឡើយ ៕

លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ ដែល​ជា​ប្រធាន​ផលិតកម្ម​វិធី​ ប្រចាំ​នៅ​ទូរទស្សន៍ CTN បាន​ប្រគល់​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ​ ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា
លោកតា​វ៉ិ​ច​ទ័​រ បាន​ខិតខំ​រៃ​អង្គាស​ជាមួយ​សិល្បៈករ​ រហូត​បាន​សម្រេច​គោលដៅ​ជួយ​ដល់​សង្គម​ ដែល​នេះ​ជា​សកម្មភាព​មនុស្សធម៌​ ថ្មី​មួយទៀត​របស់​ក្រុម​កំប្លែង​ស៊ី​ធី​អិន
នៅ​ក្នុង​វេទិកា​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​​ តារា​កំប្លែង​ល្បី​ៗ​ដែល​សុទ្ធតែ​ បាន​រួមចំណែក​ដើរ​រៃ​អង្គាស​ថវិកា​ក្នុង​យុទ្ធនាការ​នោះ
លោក​ក៏​បាន​អំពាវនាវ​ ឲ្យ​បន្តសកម្មភាព​មួយ​នេះ​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​ជា​ប្រយោជន៍​ ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ជា​ពិសេស​តារា​ដែល​មិន​ទាន់​បាន​រួមចំណែក​ណាមួយ​នៅឡើយ
លោកតា​វ៉ិ​ច​ទ័​រ​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​សម្រាប់​ក្រុម​លោក​ ដែល​បាន​ប្រមូល​លុយ​​ ពី​បណ្ដា​សប្បុរសជន​ដើម្បី​គន្ធ​បុប្ផា ដោយ​លើក​ទី​១​ធ្លាប់​ប្រគល់​ទឹកប្រាក់​ ប្រមាណ​ជា​២០​ម៉ឺន​ដុល្លារ​ម្ដង​រួច​ហើយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]