ថៃ៖  ក្មេងជំទង់ម្នាក់ រស់នៅភាគឦសានប្រទេសថៃ មានមោទនភាពជាខ្លាំងដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបានសម្រេចចិត្តដើរលេងជុំវិញទីក្រុង និងបានថតរូបរបស់ខ្លួនគ្រប់ទីកន្លែង ដោយលើកសញ្ញាបត្រទៅលើជាការបង្ហាញ។

យុវជន Samatkrit Waenklang រស់នៅក្នុងទីក្រុង Nakhon Ratchasima បានយកសញ្ញាបត្របញ្ចប់ថ្នាក់វិទ្យាល័យរបស់គេ មកកាន់លើកថតរូបសឹងគ្រប់កន្លែងដែលគេបានទៅ  ដូចជានៅក្នុងផ្សារ 7-Eleven រោងភាពយន្ត និងកន្លែងលេងហ្គេម ក្នុងផ្សារទំនើបជាដើម។

Waenklang បានសរសេរនៅលើរូបភាពដែលគេបង្ហោះក្នុងបណ្តាញសង្គមថា “ខ្ញុំបានបញ្ចប់ការសិក្សាហើយ! ជ័យយោយើងទទួលបានសញ្ញាបត្រហើយ”។ បន្ទាប់ពីបានបង្ហោះកាលពីថ្ងៃពុធ កន្លងទៅនេះ រូបភាពរបស់គេ ត្រូវបានអ្នកលេងបណ្តាញសង្គម ចុចចែករំលែកតគ្នារហូតដល់ទៅ ១៥ ០០០ដងទៅហើយ៕

តោះមកមើលរូបភាពឡូយៗរបស់យុវជនរូបនេះ៖ 

ប្រភព៖ Coconuts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]