គុយវ៉ែត៖  មានដឹងឬអត់ ជនល្មើសឥឡូវនេះថែមទាំងប្រើប្រាស់សត្វបក្សី ដើម្បីដឹកជញ្ជូនថ្នាំញៀនគេចពីសមត្ថកិច្ចទៀតផង  ប៉ុន្តែសំណាងមិនល្អ ព្រាបមួយក្បាល  បានភ្លាត់ស្នៀតត្រូវគេចាប់បាន។ នេះបើយោងតាមវេបសាយព័ត៌មាន The Coverage ចុះផ្សាយកាលពីថ្ងៃទី២៥ ឧសភា ២០១៧ កន្លងទៅ។

ជំនួសឲ្យគម្រោងការលួចរត់ពន្ធថ្នាំញៀនខុសច្បាប់  ជនល្មើសបានប្រើប្រាស់សត្វព្រាបនាំសារ សម្រាប់ជាមធ្យោបាយដឹកជញ្ជូនទំនិញខុសច្បាប់របស់ខ្លួនវិញម្តង។ ប៉ុន្តែទោះជាយ៉ាងណា  ក្រុមមន្រ្តីគយនៅតែអាចចាប់បានដដែល ដោយកាលពីពេលថ្មីៗនេះមន្រ្តីគយនៅក្នុងប្រទេសគុយវ៉ែត ចាប់បានសត្វព្រាបមួយក្បាល ដែលមានចងថ្នាំញៀន ចំនួន១៧៨គ្រាប់ជាប់នឹងខ្លួន។ សត្វព្រាបនោះត្រូវគេចាប់បាន នៅលើដំបូលនៃអគារមួយកន្លែងជិតនាយកដ្ឋានគយតែម្តង។ នេះបើយោងតាមកាសែត Al-Rai របស់ប្រទេសគុយវ៉ែត។

គួរឲ្យដឹងថា កាលពីមុនសត្វព្រាបស្រុក ត្រូវបានគេប្រើដើម្បីនាំសំបុត្រ ឬសារខ្លីៗ ហើយគេដឹងថា វាអាចហោះបានក្នុងចម្ងាយដល់ទៅ ១៦១គីឡូម៉ែត្រឯណោះ។ ដំបូងឡើយសត្វព្រាបនាំសំបុត្រ ដោយធ្វើដំណើរទៅ រួចមិនត្រឡប់មកវិញឡើយ ប៉ុន្តែក្រោយពីមានការបង្រៀនពីមនុស្ស ពួកវាអាចហោះទៅវិញទៅមកបាន ពីទីតាំង២ផ្សេងគ្នា ហើយអាចលើសពីម្តងក្នុងមួយថ្ងៃ។

រឿងរ៉ាវខាងលើនេះ ដឹងហើយពិតជាគួរឲ្យសោកសៅខ្លាំងណាស់ ដោយសត្វបក្សីដែលមានប្រយោជន៍ និងគ្មានទោសពៃប្រភេទនេះ បែរជាត្រូវមនុស្សមានគំនិតមិនល្អ ប្រើប្រាស់វាដើម្បីប្រព្រឹត្តបទឧក្រិដ្ឋទៅវិញ៕ 

សកម្មភាពក្នុងថ្ងៃរៀបការរបស់នាង Lalita Benbansi
នាង Lalita Benbansi និងស្វាមី
នាង​ Vivek Oberoi និងគ្រួសារ
ពិធីរៀបការរបស់គូរស្នេហ៍ទាំង២

ប្រភព៖ The Coverage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]