បរទេស៖ ខ្សែបម្រើឆ្នើមប្រចាំក្លិបបិសាចក្រហម Manchester United កីឡាករ Paul Pogba បានបង្កើតរឿងដ៏ភ្ញាក់ផ្អើលមួយ អំឡុងពេលធ្វើដំណើរចេញពីកីឡដ្ឋាន Friends Arena ក្រោយឈ្នះពានរង្វាន់ Europa League កាលពីយប់ថ្ងៃពុធ កន្លងទៅនេះ។

Pogba មានក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានឈ្នះពានជាមួយក្លិបបិសាចក្រហម

តាមប្រភពព័ត៌មានបានឲ្យដឹងថា Pogba មានក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានឈ្នះពានជាមួយក្លិបបិសាចក្រហម ហើយអំឡុងពេលធ្វើដំណើរចេញពីកីឡដ្ឋានវិញនោះ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម Instagram របស់ខ្លួន បង្ហាញពីសកម្មភាពដ៏ភ្ញាក់ផ្អើលមួយ។

ក្នុងនោះ Pogba បានបង្ហាញតម្រុយគួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងការនាំយកកីឡាករ Griezmann មកកាន់ក្លិប Man Utd នៅរដូវកាលក្រោយ។

នៅក្នុងវីដេអូបានបង្ហាញឲ្យឃើញថា ខ្សែបម្រើរបស់ក្លិបបិសាចក្រហមរូបនេះ បានរាំសប្បាយ ហើយនិយាយឈ្មោះរបស់កីឡាករ Griezmann ច្រើនលើកច្រើនសា ហើយថែមទាំងបង្ហាញក្បាច់អបអររបស់ Greizmann ទៀតផង ដែលនេះបានបង្ហាញកាន់តែច្បាស់ថា លទ្ធភាពក្នុងការនាំ Griezmann មកកាន់ Man Utd គឺមានភាគរយខ្ពស់។

ក្រោយពីបង្ហោះវីដេអូនេះរួច ខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Griezmann ផ្ទាល់ក៏បានចុច Like ផងដែរ ដែលធ្វើឲ្យវីដេអូនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United៕

Pogba បានបង្ហាញតម្រុយគួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងការនាំយកកីឡាករ Griezmann មកកាន់ក្លិប Man Utd នៅរដូវកាលក្រោយ
កីឡាករ Griezmann និង​ Pogba ក្នុងឈុតជម្រើសជាតិបារាំង

ទស្សនាវីដេអូ៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]