បើនិយាយពីពពួកសត្វចង្រៃ គឺគ្មានអ្នកណាម្នាក់ ដែលចង់ឲ្យវាមករស់នៅក្នុងផ្ទះនោះទេ។  សត្វខ្លះស៊ីដំណាំរុក្ខជាតិ  ខ្លះស៊ីសាច់  ខ្លះស៊ីរបស់រលួយ  ជាពិសេសស្អប់បំផុត នៅពេលដែលពួកវាលបចូលទៅក្នុងម្ហូបអាហាររបស់យើង។

ដោយសារបែបនេះហើយ  ទើបថ្ងៃនេះយើងនឹងលើកឡើងអំពី វិធីបែបធម្មជាតិមួយ ដែលជួយកម្ចាត់កណ្តុរ កន្លាត ពីងពាង និងសត្វល្អិតចង្រៃផ្សេងៗទៀតចេញពីផ្ទះឲ្យអស់។  មិនតែប៉ុណ្ណោះ វាគ្មានផ្ទុកសារធាតុគីមី ដូចជាផលិតផលដាក់លក់តាមទីផ្សារ ដែលអាចបង្កជាផលប៉ះពាល់សុខភាពរាងកាយរបស់មនុស្សនោះទេ។

គ្រឿងផ្សំសំខាន់បំផុតនោះគឺ  “ជីអង្កាម”  ដែលជាប្រភេទស្មៅម្យ៉ាង ដែលមានក្លិនក្រអូបឈ្ងុយ  និងមានប្រយោន៍ច្រើនលើសលុប។  ជាក់ស្តែងជីអង្កាមត្រូវបានគេយកទៅប្រើប្រាស់ក្នុងការចំអិនម្ហូប រួមទាំងប្រើក្នុងការព្យាបាលជំងឺផ្សេងៗផងដែរ។ 

ជីអង្កាម អាចកំចាត់សត្វចង្រៃក្នុងផ្ទះ បានយ៉ាងមានប្រសិទ្ធភាព

# តើយកជីអង្កាមមកកម្ចាត់សត្វចង្រៃក្នុងផ្ទះ ដោយរបៀបណា?

ងាយៗដោយអ្នកគ្រាន់តែឆុង  ជីអង្កាម ក្នុងបរិមាណសមល្មមទៅតាមទំហំផ្ទះ រួចច្រកវាក្នុងដបដែលមានមាត់សម្រាប់បាញ់បាន សឹមយកវាទៅបាញ់ទៅតាមកន្លែងកន្លុកកន្លៀត ជាពិសេស កៀនទ្វារ និងមាត់បង្អួច ជាការស្រេច ពីព្រោះសត្វល្អិតទាំងនោះ មិនចូលចិត្តក្លិនជីអង្កាមនោះទេ។

អ្នកអាចអនុវត្តវិធីសាស្រ្តនេះបានញឹកញាប់ តាមចំណូលចិត្ត ពីព្រោះវាមិនត្រឹមតែកម្ចាត់បញ្ហាសត្វចង្រៃប៉ុណ្ណោះទេ  វាថែមទាំងជួយឲ្យបរិយាកាសក្នុងផ្ទះទាំងមូលមានក្លិនក្រអូបស្រស់ស្រាយថែមទៀតផង៕ 

ឆុងតែជីអង្កាម ក្នុងបរិមាណសមល្មមទៅតាមទំហំផ្ទះ រួចច្រកវាក្នុងដបដែលមានមាត់សម្រាប់បាញ់បាន សឹមយកវាទៅបាញ់ទៅតាមកន្លែងកន្លុកកន្លៀត ជាពិសេស កៀនទ្វារ និងមាត់បង្អួច ជាការស្រេច ពីព្រោះសត្វល្អិតទាំងនោះ មិនចូលចិត្តក្លិនជីអង្កាមនោះទេ

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]