ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០១៧ - បន្ទាប់ពីចំណាយពេលមួយខែក្នុងការរៀបចំផែនការ ការបង្វឹកពីអ្នកជំនាញ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានោះ និស្សិតដែលជម្រុះនៅសល់ទាំង ១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយ អំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ចំនួន ៤ ពាន់ដុល្លារ និងការជួយជ្រោមជ្រែងបន្ថែមទៀត លើអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែបន្ទាប់ ។ 

និស្សិត១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយ អំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧

ក្រុមហ៊ុនទូរស័ព្ទ Smart បានដាក់ចេញកម្មវិធី “SmartStart: Young Innovator Program” របស់ខ្លួននៅខែកុម្ភៈ ដែលមានគោលបំណងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យាដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនៃប្រទេសកម្ពុជា ។ក្រោយពេលព្រឹត្តិការណ៍ Hackathon រយៈពេលពីរថ្ងៃកាលពីខែមេសា បេក្ខជនចំនួន ១៥ ក្រុមបានជាប់ក្នុងការជម្រុះចេញពីបេក្ខជនចំនួន ៣០ ក្រុមដំបូង ។

ពួកគេបានចំណាយពេលមួយខែមកនេះ ដើម្បីសម្រិតសម្រាំងគោលគំនិតអាជីវកម្មរបស់ខ្លួន ក្រោមការជួយគាំទ្រពីអ្នកជំនាញក្នុងឧស្សាហកម្ម និងពីក្រុមហ៊ុន Smart ហើយដែលបានឆ្លងកាត់វគ្គ “Technopreneurship Challenge” រយៈពេលមួយសប្ដាហ៍នៅក្នុងខេត្តបាត់ដំបង ដែលវគ្គនេះបានជួយដុសខាត់គំនិតរបស់ពួកគេ ក៏ដូចជាសម្រិតសម្រាំងឯកសារបទបង្ហាញរបស់ពួកគេផងដែរ ដើម្បីត្រៀមក្នុងការធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃអាទិត្យនេះ ។

ក្រុមនិស្សិតត្រូវធ្វើយ៉ាងណាឲ្យក្រុមគណៈកម្មការវាយតម្លៃជឿជាក់លើគំនិត អាជីវកម្មរបស់ខ្លួនទាក់ទិននឹងភាពដើម លទ្ធភាពទទួលផលចំណេញ និងសារសំខាន់នៃគំនិតអាជីវកម្មរបស់ខ្លួន នៅពេលដែលពួកគេធ្វើបទបង្ហាញដោយផ្ទាល់នៅចំពោះមុខអ្នកចូលរួមនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នារាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ ។ 

ក្រុមនិស្សិតចំនួនប្រាំក្រុមដែលជាប់នៅសប្តាហ៍នេះនឹង ឈានបន្ទាប់ទៅកាន់ ដំណាក់កាលបណ្ដុះបណ្ដាលលម្អិតរយៈពេល ៦ ខែ ដែលក្នុងរយៈកាលនោះផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិតអាជីវកម្មដែលអាចទទួលផលចំណេញ ។ មួយក្រុមដែលបង្ហាញសក្តានុពលខ្លាំងបំផុតនឹងមានឱកាសធ្វើដំណើរទស្សនៈកិច្ច នៅក្រុមហ៊ុននានាដូចជា Google, Facebook និង Microsoft នៅប្រទេសសិង្ហបុរី និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។

សូមចូលរួមក្នុងព្រឹត្តិការណ៍ធ្វើបទបង្ហាញចុងក្រោយនាថ្ងៃអាទិត្យនេះ ដោយសេរី ដើម្បីគាំទ្រនឹងទទួល បានគំនិតអាជីវកម្មបែបឌីជីថលរបស់និស្សិតខ្មែរ និងដើម្បីលើកស្ទួយអនាគតនៃការអភិវឌ្ឍន៍វិស័យឌីជីថលនៅ កម្ពុជា ។ 

និស្សិត១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយ អំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧
និស្សិត១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយ អំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧
និស្សិត១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយ អំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]