ភ្នំពេញ៖ គូស្វាមីភរិយាតារាសម្តែងមួយគូ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានធ្វើឱ្យមហាជនទូទៅលួចច្រណែនមិនស្ទើរនោះទេ ព្រោះតែសុភមង្គលដ៏ពេញលេញរបស់អ្នកទាំងពីរ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចមក កាលពីដើមឆ្នាំ២០១៦។

នាពេលបច្ចុប្បន្ន យើងឃើញគូស្វាមីភរិយាវ័យក្មេងមួយគូនេះ បានបើកជំនួញផ្ទាល់ខ្លួន ខាងថែរក្សាសម្ផស្ស ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

ទោះបីជាមានការមមាញឹកនឹងរឿងមុខជំនួញរកស៊ីយ៉ាងណាក្តី ក៏អ្នកទាំងពីរ មិនភ្លេចដើរលេងកម្សាន្តសម្រាកលំហែកាយនោះដែរ ដោយពួកគេទាំងពីរនាក់បានធ្វើដំណើរកម្សាន្តទៅដល់ក្រៅប្រទេសលើទឹកដីអឺរ៉ុបឯណោះ ហើយសុទ្ធសឹងតែជាបណ្តាប្រទេសធំៗ និងល្បីៗនៅលើពិភពលោកទៀតផង។ 

បន្ទាប់ពីដំណើរកម្សាន្តនេះអ្នកទាំងពីរ ក៏បានបន្សល់ទុកនូវកម្រងរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក។ 

មិនតែប៉ុណ្ណោះ ក៏មានវីដេអូកម្រងអនុស្សាវរីយ៍ផ្អែមល្ហែមជាងទឹកឃ្មុំទៅទៀតរបស់ប្តីប្រពន្ធមួយគូនេះ ដែលធ្វើឱ្យអ្នកដែលបានទស្សនាហើយ អាចលើសជាតិស្ករបាន ហើយថែមទាំងលួចច្រណែននឹងសំណាង របស់អ្នកទាំងពីរផងដែរ។

វីដេអូអនុស្សាវរីយ៍ត្រូវបានអ្នកនាង គង់ ចាន់ស្រីមុំ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ ដែលមានចំនួន២វីដេអូ៕

តោះមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា បានដឹងថាអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី មានភាពផ្អែមល្ហែម ជាមួយគ្នាយ៉ាងណាខ្លះ!

រូបភាពនៅទីក្រុងប៉ារីសប្រទេសបារាំង
រូបភាពអ្នកនាងស្រីមុំ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ