មនុស្សភាគច្រើនជឿថាមានតែគ្រូពេទ្យជំនាញប៉ុណ្ណោះ  ដែលអាចសម្អាតកំណកកំបោរជាប់ធ្មេញបាន។   ប៉ុន្តែជាក់ស្តែង វាខាតទាំងពេល ទាំងប្រាក់កាសថែមទៀត។ 

ហេតុនេះទើបថ្ងៃនេះយើងនឹងលើកឡើងពីរូបមន្តបែបធម្មជាតិមួយ ដែលអាចជួយសម្អាតកំណកកំបោរជាប់ធ្មេញបាន ដោយគ្រាន់តែអនុវត្តមួយអាទិត្យម្តងប៉ុណ្ណោះ។

ចង់ដឹងថាងាយស្រួលយ៉ាងណានោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

បំបាត់កំណកកំបោរដែលមានជាប់នឹងធ្មេញ ដោយគ្រាន់តែប្រើថ្នាំដុសធ្មេញ ទឹកធម្មតា ម្សៅ Baking soda និងទឹកមានជាតិរ៉ែ

# គ្រឿងផ្សំមានដូចជា ៖

• ថ្នាំដុសធ្មេញមួយស្លាបព្រាបាយ

• ទឹកធម្មតាមួយស្លាបព្រាបាយ

• ម្សៅ Baking soda ចំនួន ២ ស្លាបព្រាបាយ

• ទឹកមានជាតិរ៉ែ (Mineral water) ចំនួន ២ ស្លាបព្រាបាយ

# របៀបអនុវត្ត ៖

លាយគ្រឿងផ្សំទាំងអស់ចូល រួចកូរឲ្យសព្វ ក្នុងប្រអប់មានគម្របបិទជិត (ដើម្បីអាចរក្សាទុកប្រើបាននៅពេលក្រោយៗទៀត)។  បន្ទាប់មកយកវាមកសម្អាតធ្មេញ ដោយប្រើច្រាសដុសធ្មេញរបស់អ្នក ប្រមាណជា ៤ នាទី សឹមខ្ពុរមាត់សម្អាតចេញ ជាការស្រេច។ អ្នកអាចអនុវត្តមួយអាទិត្យម្តង រយៈពេលតែ ១ ខែ អ្នកនឹងសង្កេតឃើញថាកំណកកំបោរធ្មេញបាត់អស់ ព្រមទាំងមានសុខភាពមាត់ធ្មេញល្អប្រសើរជាងមុនថែមទៀតផង៕

អនុវត្តមួយអាទិត្យម្តង រយៈពេលតែ ១ ខែ អ្នកនឹងសង្កេតឃើញថាកំណកកំបោរធ្មេញបាត់អស់ ព្រមទាំងមានសុខភាពមាត់ធ្មេញល្អប្រសើរជាងមុនថែមទៀតផង

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]