ភ្នំពេញ៖ ក្រោយពី អតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយ នូវរឿងគ្រប់យ៉ាង របស់តារាម៉ូដែលម្នាក់ ដែលអះអាងថា ជាស្រីស្នេហ៍ថ្មីរបស់ អតីតស្វាមីនាង រួចមក កាលពីម្សិលមិញនេះ លោក សុវណ្ណ មករា បែរទៅសុំទោសទៅកាន់តារាម៉ូដែលនោះ និងប្រើពាក្យពេចន៍មួយចំនួន ទៅអតីតភរិយារបស់លោកទៅវិញ។

នៅក្នុងគណនីហ្វេសប៊ុក របស់ លោក សុវណ្ណ មករា បានសរសេរយ៉ាងដូច្នេះថា «សុំទោសផងប្អូនស្រីរាជនី ធ្វើឲ្យប៉ះពាល់ ដល់កិតិ្តយស ប្អូនស្រីហើយ! ហើយខ្ញុំក៏សូមប្រាប់ទៅអតីតឧត្តមភរិយាខ្ញុំផងថា ផ្លូវជីវិតរបស់យើងទាំងពីរនាក់ បើទោះជារង្គោះរង្គើរយ៉ាងណា ក៏សូមកុំអូសទាញអ្នកដ៏ទៃឲ្យចូលមកពាក់ព័ន្ធ មួយលើកជាពីរលើកដូច្នេះអោយសោះ វាមិនមានផលល្អសំរាប់គេទេ។ រឿងយើងទាំងពីរនាក់ បើធ្ងន់ធ្ងរយ៉ាងណាក៏ពួកយើងអាចអាចប្រឈមមុខនឹងគ្នាបានដែរ ហើយរវាង យើង ទាំងពីរនាក់ បានត្រូវបញ្ចប់ ទៅហើយ ពួកយើងរង់ចាំ តែការសម្រេចរបស់សាលាសង្កាត់ឲ្យយើង បញ្ចប់គ្នាប៉ុណ្ណោះ អ៊ីចឹងសូមអូន កុំ លាបពណ៌គ្នាអី! ការបរាជ័យ កើតចេញពីខ្លួន យើងណាអូន»។

សារទាំងនេះ មិនបានធ្វើឲ្យ អ្នកគាំទ្រ ពេញចិត្ត និងយល់ស្រប ជាមួយនឹង លោក សុវណ្ណ​ មករា នោះទេ តែបែរ មានការប្រតិកម្ម និងហួសចិត្ត យ៉ាងខ្លាំង នូវទង្វើរបស់ លោក កំពុងតែធ្វើនេះ ដែលហាក់ដូចជា មើលងាយភរិយាខ្លួន ហើយទៅជាសុំទោស អ្នកដទៃ ទៅវិញ។

ជាពិសេស ក៏មានមនុស្សមួយចំនួន បានពោលពាក្យថា «បើ អ្នកនាង ឈិន ច័ន្ទសុធារី ចេះតែយកឈ្មោះគេ មកលាបពណ៌ ដូចលោក សុវណ្ណ មករា និយាយមែន ហេតុអ្វី នាងមិនយក មនុស្សស្រីគ្រប់រូប មករករឿងលោក តែម្តងទៅ ទាល់តែនាង ឃើញផ្ទាល់នឹងភ្នែក ទើបនាងអាចនិយាយបាន»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

រូបថត ជួបជុំក្រុមគ្រួសារ កាលនៅត្រូវគ្នា
រូបថត កាលពី អ្នកទាំងពីរ បានរៀបការជាមួយគ្នា
លោក សុវណ្ណ មករា ថតជាមួយកូន
សាររបស់ លោក សុវណ្ណ មករា សរសេរ កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី