ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​ខាង​ស្រី ដោយ​ចោទប្រកាន់​ថា ចាប់​បង្ខាំង​រំលោភ​កូនស្រី​របស់​ខ្លួន​ តែ​ត្រូវ​ខាង​ប្រុស​ប្រាប់​ថា​នាង​មក​នៅ​ជាមួយ​ខ្លួន​ ពិតមែនតែ​ខ្លូ​ន​មិន​បាន​ប៉ះពាល់​ ខ្លួនប្រាណ​នាង​ឡើយ​ព្រោះ​យល់​ថា​ពេល​ក្រោយ​ គង់​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ២០១៧ នៅ​ភូមិរ​លាំងជ័យ​ថ្មី ឃុំ​ពោធិ​ចម្រើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែក​យុវ​ជនជាប់សង្ស័យ​ឈ្មោះ ចេ​ង ឈុ​ន​លាង អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ កន្លែង​ឃាត់ខ្លួន​ខាងលើ រីឯ​ភាគី​ខាង​ស្រី​មានឈ្មោះ ស្រី​ណា​ន អាយុ​១៩​ឆ្នាំ កម្មការិនី​រោងចក្រ​ជាមួយ​គ្នា មាន​ទីលំនៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ពោធិ​អង្ក្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

យុវជន​ជាប់ចោទ​ពី​បទ​បង្ខាំង​រំលោភ​នេះ​ បាន​រៀបរាប់​ថា រូបគេ និង​នារី​ខាងលើ​បាន​បាន​រៀបរាប់​ថា រវាង​រូបគេ និង​ភាគី​ខាង​ស្រី​គឺ​ស្រលាញ់​ ច្រើន​ខែ​មក​ហើយដោយ​គេ​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​នាង​រៀប​ការ​ ជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​នៅ​ពេល​ដែល​គេ​សន្សំ​លុយ​បាន​ច្រើន​បន្តិច​ព្រោះ ពេល​នេះ​ជីវភាព​គ្រួសារ​របស់​គេ​ កំពុង​ជួប​ការ​ខ្វះខាត​។

យុវជន​ជាប់ចោទ​បន្ត​ថា គេ​មិន​បានដឹង​ហើយ​ក៏​មាន បាន​ហៅ​នារី​ជា​គូស្នេហ៍​ឲ្យ​វេច​បង្វិច​មក​រស់នៅ​ជាមួយ​គេ​ឡើយ លុះ​កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៧ ស្រាប់តែ​នារី​ជាស​ង្សា​បាន​វេច​បង្វិច​រត់​ពី​ផ្ទះ​ម្តាយ​នាង​ឡើង​មក​រស់នៅ​លើ​ផ្ទះ​ជាមួយ​ខ្លួន​បើ​ទោះជា​ឪពុក​ម្តាយ​ខ្លួន​និយាយ​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​យ៉ាងណា​ក៏​នាង​មិន​ព្រម​ដែរ​។

ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​ឪពុក​ម្តាយ​នាង​បាន​នាំ​គ្នា​ហៅ​ឲ្យ​នាង​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​យ៉ាងណា​ក៏​នាង​មិន​ព្រមទៅ​ដែរ មិនតែប៉ុណ្ណោះ​ពេល​ឪពុក​ម្តាយ​នាង​មក​តាម​ហៅ​នាង​បាន​រត់​ចូល​ទៅ​ពួន​ក្នុង​បន្ទប់ទឹក​ដើម្បី​គេច​ឪពុក​ម្តាយ​របស់​នាង​ទៀត​ផង​។ មុន​ពេល​រូបគេ​ត្រូវ​ចាប់ខ្លួន​ឪពុក​ម្តាយ​នាង​បាន​មក​តាម​ម្តង​ទៀង​ហើយ​និយាយ​ចោទប្រកាន់​រូបគេ​ថា​ពង្រត់ និង​បង្ខាំង​កូនស្រី​របស់​ខ្លួន​មិន​ឲ្យ​ទៅ​ផ្ទះ​។

ពេល​នោះ​ដែរ​នាង​ក៏​បាន​និយាយ​អង្វរ​ម្តាយ​ឪពុក​នាង​ដែរ ដោយ​ប្រាប់​ថា​ពួក​គេ​ស្រលាញ់​គ្នា​ហើយ​ភាគី​ខាង​ប្រុស​មិន​បាន​ចាប់ពង្រត់​នាង​ឡើយ​គឺ​នាង​ស្ម័គ្រចិត្ត​មក​រស់នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពី​ភាគី​ខាង​ប្រុស​ឡើយ​។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤ ឧសភា ២០១៧ រូបគេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទ​ពី​បទ​បង្ខាំង​រំលោភ​ទៅ​វិញ​។

យុវជន​ជាប់ចោទ​បន្ត​ថា អំឡុង​ពេល​នាង​មក​រស់នៅ​ជាមួយ​ខ្លួន​គឺ​គេ​មិន​ដែល​ប៉ះពាល់​ខ្លួនប្រាណ​នាង​ឡើយ​ព្រោះ​គេ​យល់​ថា​មិនយូរ​នោះ​ទេ​ពួក​គេ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ​ស្របច្បាប់​នឹង​គ្នា​ដូច្នេះ​បើ​រង់ចាំ​យូរ​បន្តិច​ក៏​មិន​ទាស់​ខុស​អី​ដែរ​។

បច្ចុប្បន្ន​យុវជន​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿង​បាន​លើក​ឡើង​ថា មិន​គួរ​ណា​ឪពុក​ម្តាយ​ខាង​ស្រី​សម្រេចចិត្ត​ធ្វើ​បែប​នេះ​សោះ​គួរ​រក​វិធី​ដោះស្រាយ​ណាមួយ​ដែល​សម​ស្រប ព្រោះ​កូនស្រី​ខ្លួន​រត់ឡើង​ផ្ទះ​ខាង​ប្រុស​ហើយ​ខាង​ប្រុស​មិន​ប៉ះពាល់​ខ្លួនប្រាណ​នាង​ទៀត​នេះ​ចាត់​ទុក​ថា​យុវជន​រូប​នេះ​មានការ​គិត​វែង​ឆ្ងាយ​ហើយ​បើ​ប៉ះ​ចំ​អ្នក​ដែល​គ្មាន​ការ​គិតពិចារណា​ត្រឹមត្រូវ​នោះ​ខ្លួនប្រាណ​ក្មេង​ស្រី​ម្នាក់​នេះ​ប្រហែលជា​មិន​សល់​នោះ​ទេ​។

ម្យ៉ាង​រឿង​ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ​ចុង​ក្រោយ​មាន​តែ​ការ​ខាតបង់​ពេលវេលា និង​មាសប្រាក់​ប៉ុណ្ណោះ ចំណែក​អ្នក​ដែល​ចំណេញ​គ្មាន​អ្នក​ណា​ក្រៅពី​តុលាការ​ឡើយ ដូច្នេះ​ហើយ​សូម​អាណិត​ក្មេង​ដែល​ស្រលាញ់​គ្នា​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]