អង់គ្លេស៖ Chelsea ដែលជាក្លិបជើងឯកលីកកំពូលអង់គ្លេសរដូវកាលនេះ បានសម្រេចចិត្តរំសោយចោលវិញ ក្នុងការធ្វើពិធីដង្ហែពានអបអរ ដើម្បីសម្តែងការគោរព និងក្តីមរណទុក្ខចំពោះជនរងគ្រោះ ដែលបានស្លាប់ក្នុងហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក ស្លាប់មនុស្សជាច្រើននាក់ នៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស កន្លងទៅថ្មីៗនេះ។

Chelsea ដែលជាក្លិបជើងឯកលីកកំពូលអង់គ្លេសរដូវកាលនេះ

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិបតោខៀវ Chelsea បានសម្រេចលុបចោលកម្មវិធីនេះ ដោយសារតែទទួលបាននូវដំបូន្មានពីក្រុមអាជ្ញាធរសន្តិសុខ ហើយពួកគេបានបញ្ជាក់ថា នេះអាចជាការដាក់បំរាមមួយ ព្រោះហេតុការណ៍ផ្សេងៗទៀតអាចនឹងកើតមានឡើង។

ក្រោយការពិភាក្សាជាមួយក្រុមអាជ្ញាធរសន្តិសុខរួចរាល់ហើយ Chelsea ក៏សម្រេចរំសាយកម្មវិធី ហើយនេះគឺការសម្តែងក្តីមរណទុកទៅកាន់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតផងដែរ ព្រោះបើសិនជាប្រារព្ធកម្មវិធីនេះ វាអាចជាទង្វើមិនសមរម្យមួយ ។

ដោយឡែក ចំពោះក្លិបកាំភ្លើងធំ Arsenal វិញ ក៏សម្រេចលុបចោលការចាក់ផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត FA CUP តាមអេក្រង់ LCD នៅក្នុងកីឡដ្ឋាន Emirates Stadium ផងដែរ ក្រោយពីហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើង ក្នុងប្រទេសអង់គ្លេស។

គួរបញ្ជាក់ថា ក្លិបតោខៀវ Chelsea នឹងត្រូវប៉ះគ្នាជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត FA Cup នៅរាត្រីថ្ងៃអាទិត្យខាងមុខនេះ ហើយក្លិបទាំងពីរក៏ត្រូវពាក់បង់ខ្មៅ ដើម្បីគោរពវិញ្ញាណក្ខ័ន្តដល់អ្នកស្លាប់ មុននឹងការប្រកួតចាប់ផ្តើមផងដែរ៕

ក្លិបតោខៀវ Chelsea បានសម្រេចលុបចោលកម្មវិធីដង្ហែពាន ដោយសារតែទទួលបាននូវដំបូន្មានពីក្រុមអាជ្ញាធរសន្តិសុខ
Arsenal សម្រេចលុបចោលការចាក់ផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត FA CUP តាមអេក្រង់ LCD នៅក្នុងកីឡដ្ឋាន Emirates Stadium
ហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក ស្លាប់មនុស្សជាច្រើននាក់ នៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]